​រថយន្ត​យី​ឌុប​ផ្តាច់​ព្រលឹង​បុរស​២​នាក់​ស្លាប់​ភ្លាមៗ​ខណៈពេល​ជិះ​ម៉ូតូ

0

​ ​កំពង់ឆ្នាំង​៖​ ​យុវជន​២​នាក់​ត្រូវជា​ឳ​ពុក​មារ​និង​ក្មួយ​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ក្រោយពី​រថយន្ត​យី​ឌុប​ភ្លៅ​៥​មួយគ្រឿង​បុក​ម៉ូតូ​ដែល​គេ​ទាំង​២​នាក់​ជិះ ចំ​ពេញទំហឹង​រួច​ ​មក​។​ហេតុការណ៍​ដ៏​គួរ​រន្ធត់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៩​និង​៥០​នាទី យប់​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​

២០១៤ ចំណុច​មុខ​ប៉ុស្តិ​ជញ្ជីង​ថ្លឹង​រថយន្ត​លង្វែក ស្ថិត​ក្នុងភូមិ​អន្លង់ត្នោត ឃុំ​ ​លង្វែក ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។​ ​ ​សមត្ថកិច្ច​នគរបាល​ស្រុក​សាមគ្គី​មានជ័យ​បានអោយដឹងថា​៖​ជនរងគ្រោះ​ទាំង​២​មានឈ្មោះ ប៉ុន ណែ​ត អាយុ​២០​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ និង​ឈ្មោះ សៀង រ៉ា អាយុ​២២​ឆ្នាំ ត្រូវជា​ពូ​ជិះ​ពីក្រោយ រូបគេ​ទាំង​២​នាក់​រស់នៅ​ភូមិ​បឹងកក់ ឃុំ​លង្វែក ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។​ ​

មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​បាន​បើកបរ​ម៉ូតូ​ម៉ាក ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង​1B-0240 ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង លុះ​មកដល់ ចំណុចកើតហេតុ​ក៍មាន​រថយន្ត​យី​ឌុប​ភ្លៅ​៥​បាន​ចេញពី​កន្លែង​ថ្លឹង​រថយន្ត​លង្វែក ហើយក៍​បាន​ជ្រុល​ចង្កូត​បុក​ជាមួយ​ម៉ូតូ​ដែល​កំពុងបើក​លឿន​នោះ បណ្តាលអោយ​យុវជន​រងគ្រោះ​ ​ទាំង​២​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​ ​ ​

បន្ទាប់ពី​បុក​មនុ​ស្សរួច អ្នកបើកបរ​រថយន្ត​នោះ​ក៍បាន​បន្ថែម​ល្បឿន​ដើម្បី​រត់គេច តែ​ខណៈនោះ​ក៍មាន​នគរបាល​ប៉ុស្តិ​បាន​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ និង​សុំ​ការសហការ​ស្ទាក់​ចាប់ពី​នគរបាល​ចរាចរណ៍​ស្រុក​កំពង់ត្រឡាច​និង​នគរបាល​ចរាចរណ៍​ខេត្ត​ផងដែរ តែ​រថយន្ត​នោះបាន​បើក​គេច​បាត់ស្រមោល​តែម្តង​។​

គេ​ឆ្ងល់​ថា​៖​រថយន្ត​នោះ​ផ្ទុកទំនិញ​ពេញ ហេតុម្តេច​បានជា​នគរ​បាល​ប៉ុស្តិ​គាត់​បែរជា​ដេញ​មិនទាន់​អោយ​បាត់ដាន​ទៅវិញ​។ ម្យ៉ាងវិញទៀត​នៅ​កន្លែង​ជញ្ជីង​ថ្លឹង​រថយន្ត​ក៍​មិន​ព្រម​សហការ​ផ្តល់ព័ត៌មាន​ច្បាស់លាស់​ពី​ភិនភាគ​រថយន្ត​ជាបន្ទាន់​អោយដល់​សមត្ថកិច្ច​ដឹង​ភ្លាមៗ​ដែរ ទើប​ធ្វើអោយ​រថយន្ត​បង្ក​របើក​រត់ ។​ ​មន្ត្រី​ប៉ុស្តិ​ជញ្ជីង​បាន​ប្រាប់​សមត្ថកិច្ច​នគរបាល​ថាៈ កាមេរ៉ា​សុវត្ថិភាព​របស់គេ ចាប់​មិន​ ​បានឃើញ​ស្លាក​លេខ​រថយន្ត​នោះទេ​។​ ​ ​ក្រោយពី​ការវាស់វែង​កន្លែងកើតហេតុ​រួចរាល់ សមត្ថកិច្ច​បានប្រគល់​សព​យុវជន​ ​រងគ្រោះ​ទាំង​២​ទៅអោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុណ្យទៀន​តាម​ប្រពៃណី​។ ចំណែក​ម៉ូតូ​ ​ត្រូវបាន​យកមក​រក្សាទុក​នៅ​ប៉ុស្តិ​រដ្ឋបាល​លង្វែក​ដើម្បី​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់​៕??????????????????????????????? ??????????????????????????????? ??????????????????????????????? ???????????????????????????????