ល្បឺថាមេឈ្មួញឈើប្រណិតឆ្លងដែនឈ្មោះអាំងមករា អាងអ្នកមានអំណាចនៅពីក្រោយខ្នងទើបសមត្ថកិច្ចមិនហ៊ានបង្រ្កាប

0

ឧត្ដរមានជ័យ៖ មេឈ្មួញរកស៊ីបទល្មើសឈើគ្រញ៉ូង ធ្នង់នាងនួន ដុះស្លែរវ័យក្មេងឈ្មោះអាំង មករា ដើរគៀងគរពលរដ្ឋ អោយទៅលួចកាប់ឈើគ្រញ៉ូងធ្នង់នាងនួនក្នុងទឹកដីថៃ គ្មានមន្រ្តីអាជ្ញាធរមានសម្ថតកិច្ច ជំនាញ មន្រ្តីពាក់ពន្ធ័មួយណាចេញមុខមកបង្រ្កាបទេ។
តាមប្រភពពីសមត្ថកិច្ចម្នាក់នៅដែលឈរជើងនៅស្រុកអន្លង់វែងបានបង្ហើបអោយដឹងថា មេឈ្មួញឈើប្រណិតឈ្មោះអាំងមករាបានធ្វើសកម្មភាពដឹកជញ្ចូនឈើស្ទើររាល់ថ្ងៃចេញពីច្រកគាមរមាស រួចយកមកស្ដុបទុកនៅឃ្លាំងមួយកន្លែងនៅទីរួមស្រុកអន្លង់វែង ។
ពលរដ្នសួរថា តើ ឯកឧត្តម ប៉ែនកុសល្យ ជាអ្នកនៅពីក្រោយខ្នងឈ្មួញឈើនេះមែនទេ បានជាមេឈ្មួញឈើប្រណិតឈ្មោះអាំងមករាអាចចរាចរណ៍ឈើប្រណិតស្ទើររាល់ថ្ងៃ? ដោយគ្មានចំណាតការបញ្ចាកម្លាំងបង្រ្កាប់៕ប៊ុនរិទ្ធី