អភិបាលខេត្ត​កំពង់ចាម​ ជួប​សំណេះសំណាល​ជាមួយ​ប្រតិភូ​ កងរាជអាវុធហត្ថលើផ្ទៃប្រទេស​និង​ប្រតិភូ​កងរាជអាវុធហត្ថ​ប្រទេស​បារាំង​

0

កំពង់ចាម​៖​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ បានអនុញ្ញាត្តិឲ្យ​ គណ:ប្រតិភូកងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ដឹកនាំដោយ​ លោក​ឧត្ដមសេនីយ៍​ឯក​ ប្រាក់​ សិទ្ធិ​ និង​ គណ:ប្រតិភូកងរាជអាវុធហត្ថប្រទេសបារាំង​ លោក​ វរសេនីយ៍ឯក​ វុំាងសង់​ វ៉ង់នែប​ ចូលជួប​សំណេះសំណាល​ សម្តែងការគួរ​សម​​ ដេីម្បីស្វែងយល់ពីការ​គ្រប់គ្រងការងារក្នុងខេត្តកំពង់ចាម​ ដែល​ពិធី​នេះ​ត្រូវ​បាន​ធ្វើឡើង​នា​ថ្ងៃទី​១៩​ ខែមិនា​ ឆ្នាំ​២០១៩​ នៅ​សាលា​ខេត្ត​កំពង់ចាម​។

ក្នុង​កិច្ច​ជំនួបនេះ​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្ត​កំពង់ចាម​ បាន​ថ្លែង​ថា​ ប្រជាពលរដ្ឋសរុប នៅក្នុងខេត្តកំពង់ចាម ប្រមាណ​ជា​១លាន១សែននាក់ ចំពោះបញ្ហាសន្តិសុខក្នុង រយៈពេល ២ ឆ្នាំចុងក្រោយនេះ មិនមានបទល្មើសអ្វីធ្ងន់ធ្ងរ​ គួរឲ្យកត់សម្គាល់នោះទេ ប៉ុន្តែស្ថានភាព បទល្មើសតែងតែ មានការវិវត្ត ជឿនលឿនទៅតាមបច្ចេកវិទ្យា ដូចជាការ​ ឆបោក​តាមប្រព័ន្ធវេរលុយវីង និងការប្រើប្រាស់បណ្ដាញ សង្គមដើម្បីគំរាមគ្នាជាដើម ដែលទាំងនេះ​ គឺជាប្រភេទ បទល្មើសថ្មីៗ ត្រូវទាមទារ ឲ្យសមត្ថកិច្ចបង្កើន សមត្ថភាព លើចំណេះដឹង បច្ចេកវិទ្យា ទើបអាចឈាន ទៅធ្វើការបង្ក្រាបបាន។

ដោយឡែកចំពោះ ស្ថានភាពសេដ្ឋកិច្ច ឯកឧត្តម​អភិបាលខេត្ត បានឲ្យដឹងថា រយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ កម្រិត ជីវភាពរបស់ប្រជាពលរដ្ឋ មានការធូរធាច្រើន ពោល​គឺសម្រាប់ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ចាម បើប្រៀបធៀប ជាមួយនឹងខេត្តផ្សេងៗ គឺអាចនិយាយបានថា ចាញ់តែទីក្រុងភ្នំពេញមួយទេ ពិសេសប្រភពកំណើន សេដ្ឋកិច្ចនៅក្នុង ខេត្តកំពង់ចាម គឺតាមរយៈកម្មករ ដែលបំរើ ការងារនៅតាម រោងចក្រទាំង១៤ នៅក្នុងខេត្តកំពង់ចាមផង ក៏ដូចជាចេញទៅ ធ្វើការនៅតាមបណ្ដា រាជធានីខេត្ដផ្សេងៗទៀត និងការចាកចេញ ទៅធ្វើការនៅ ក្រៅប្រទេស ក៏មានចំនួនច្រើនដែរ។

ជាក់ស្ដែងគិត ត្រឹមស្រុកជើងព្រៃមួយ រយៈពេល​២ឆ្នាំចុងក្រោយនេះ មកដល់ ខែមីនា ឆ្នាំ២០១៩ មានកម្មករ​ប្រមាណ​ជា​២៣០.០០នាក់​ ដែលកំពុងធ្វើការនៅទីនោះ ដែលពួកគាត់ ទទួលបានប្រាក់ខែ ពីរោងចក្រក្នុង មួយខែ ប្រមាណជា ៥ លានដុល្លារ ហើយនៅ បណ្ដាស្រុកផ្សេងៗ ទៀតក៏មានអត្រា ប្រហាក់ប្រហែល គ្នានេះដែរ។

មួយផ្នែកទៀត បានមកពី​ការ​ធ្វើ​កសិកម្ម ដែលជាប្រភពចំណូលដ៏ធំមួយ​ដែរ​ នៅក្នុង ខេត្តកំពង់ចាម ដែលមានសក្កដានុពល ខាងដាំដុះ ទាំងដំណាំស្រូវ និងដំណាំផ្សេងៗទៀត ប៉ុន្តែឆ្នាំនេះតម្លៃស្រូវ និងតម្លៃស្វាយចន្ទី មានការស្រុតចុះបន្តិច ប៉ុន្តែឡើងថ្លៃ ដំណាំកៅស៊ូ ហើយទាំងនេះ គឺជាប្រភព សេដ្ឋកិច្ចធំៗ សម្រាប់ខេត្តកំពង់ចាម របស់យើង។ ចំណែកផ្នែកសេវាកម្ម ក៏មានប្រភពចំណូល គួរសមដែរ ប៉ុន្តែមិនអាចប្រៀប ទៅនឹងប្រភពចំណូល លើវិស័យទាំង ៣ ដូចខាងលើនោះទេ ដោយសារវិស័យ ផ្នែកសេវាកម្មនេះ គឺនៅមានលក្ខណៈតូចៗ នៅឡើយ ដែលខេត្តមិនទាន់ បានពង្រីកវិស័យនេះ ឲ្យបានធំដុំនៅឡើយ​ ។