ជួយជួសជុល កសាងផ្លូវក្នុងវត្តសមាធិផលសម្រួលការធ្វើដំណើរនិងការធ្វើបុណ្យទាន

0

បន្ទាយមានជ័យ៖ប្រជាពុទ្ធបរិស័ទនិងជាសប្បុរសជនបានបរិច្ចាគធនធានផ្ទាល់ខ្លួន ជួយការងារសាធារណ:គឺជួសជុល កសាងផ្លូវក្នុងវត្តដើម្បីសម្រួលការធ្វើដំណើរនិងការធ្វើបុណ្យទាន ការដង្ហែនិងធ្វើឈាបនកិច្ច ក៏ដូចសម្រួលផ្លូវដឹកទឹកស្ទឹងនារដូវប្រាំងហួតហែងនេះ ។

ព្រះគ្រូប៉ាត សុគន្ធ ចៅអធិការវត្តសមាធិផលនិងជាព្រះគ្រូអនុគណក្រុងសិរីសោភ័ណមានសង្ឃដីកាប្រាប់នាថ្ងៃទី២០ខែមីនាថា : យោងការបិណ្ឌបាត្ររបស់ព្រះអង្គជាមេរវត្ត ព្រះសង្ឃ និងពុទ្ធបរិស័ទនៃវត្តសមាធិផលស្ថិតនីភូមិ៤សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ នេះ លោកចាន់ ហេង(ម្ចាស់ស្ថានីយ៍ប្រេងចាន់ ហេង នៅភូមិ៤សង្កាត់ព្រះពន្លានេះ ) និងមិត្តភក្តិគឺលោកសុខ ហាក់ និងភររិយា ព្រមទាំងបុត្រ បូករួមនឹងគ្រឿងចក្ររបស់លោកសឹុម វឌ្ឍនា បានជួយជួសជុល កសាងផ្លូវក្រាលថ្មមិចបណ្តោយ២០០ម ទទឺង៥ម កម្ពស់០,៣២ មនៅជាប់ខាងត្បូងព្រះវិហាេទៅដល់ទីបា៉ឆានិងមាត់ស្ទឹងសិរីសោភ័ណ ។
ចំណែកលោក ចាន់ ហេង និង សុខ ហាក់ ក៏និយាយដែរថា : នៅពេលខាងមុខនឹងស្ថាបនាជាផ្លូវបេតុង ។ពោលគឺការជួសជុលនិងកសាងផ្លូវអោយងាយស្រួលប្រើប្រាស់តាមសំណូមពរ ។
នៅ រសៀលថ្ងៃទី២០ខែមីនាឆ្នាំ២០១៩ លោកហឹុល រ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណនិងមន្ត្រីពាក់ព័ន្ធ ,ព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃ អាចារ្យ គណ:កម្មការ យាយជីតាជី ពុទ្ធបរិស័ទបានចុះពិនិត្យការដ្ឋានជួសជុលនិងស្ថាបនានោះ ហើយបានថ្លែងអំណរគុណនិងកោតសរសើរសប្បុរសជនខាងលើនិងអតីតប្រធានអាចារ្យវត្តជាឱពុកនៃសប្បុរសជន ដែលបានបន្តជឿជាក់លើការដឹកនាំរបស់អាជ្ញាធរ ក៏ដូចជាមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ដោយបានបរិច្ចាគធនធានថវិកា សម្ភារ:ផ្ទាល់ខ្លួនច្រើនចូលរួមចំណែកកសាងផ្លូវនេះ ក៏ដុចជាសមិទ្ធិផលសាធារណ:និងការអភិវឌ្ឍន៍មុលដ្ឋាន ៕ដោយ៖ឃិន គន្ធា