ជនសង្ស័យចំនួន៥នាក់ ត្រូវសមត្ថកិច្ចវៃខ្នោះ ដោយសារនាំគ្នាសំងំសេពគ្រឿងញៀន

0

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០២:០០នាទីរសៀល ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួល ផ្លូវលំ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជនសង្ស័យចំនួន០៥នាក់រួមមាន ៖១-ឈ្មោះ ស្រី ខេម៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួលភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។២-ឈ្មោះ មុនី តារា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងក្រសាំង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។
៣-ឈ្មោះ ឈៀង រិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

៤-ឈ្មោះ គឹម បូឌី ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។៥-ឈ្មោះ ថុន ស៊ីណា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងក្រសាំង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

សម្ភារៈ និងវត្ថុតាងមាន ក្រាមសថ្លា ចំនួន០២កូនថង់តូច (សង្ស័យជាថ្នាំញៀន) , ម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ពណ៌ខៀវ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1CS-8405 និងទូរសព្ទ័ដៃ ចំនួន០៥គ្រឿង ។ប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ ប៉ុស្តិ៍គោកឃ្លាងបានចុះធ្វើការត្រួតពិនិត្យរដ្ឋបាលនៅចំណុចខាងលើ ក៏ប្រទះឃើញជនសង្ស័យ០៥នាក់ កំពុងនាំគ្នាជក់ថ្នាំញៀន នៅក្នុងបន្ទប់ជួល បន្ទាប់មកសមត្ថកិច្ច ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០៥នាក់ រួមទាំងវត្ថុតាង យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ។