​ប៉ូលិស​ចាប់ខ្លួន​បុគ្គល​សង្ឃ​អត់​សីល​ធ្វើ​ទា​រុ​ណ្ឌ​កម្ម​ស្រោច​ទឹក​ក្តៅ​លើ​កូនសិស្ស​

0

​ ​បន្ទាយ​មាន​ជ័​យះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា​ឆ្នាំ​២០១៤​បានធ្វើការ​ចាប់បញ្ជូន​ខ្លួន​បុគ្គល​សង្ឃ​ឃោរឃៅ​ម្នាក់​មក​តុលាការខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ បន្ទាប់ពី​ប្រើ​ហឹ​ង្សា​រ​ស្រោច​ទឹក​ក្តៅ​លើ​កូនសិស្ស​

ប្រព្រឹត្ត​នៅក្នុង​វត្ត​ស្រះ​ឈ្នួ​រ​មានជ័យ​ស្ថិត​ក្នុងភូមិ​ស្រះ​ឈ្នួ​រ​ស្រុក​ព្រះ​នេ​ត្ត​ព្រះ​។​ លោក កែវ ប៊ុន​យឿ​ត អធិការ​ស្រុក​ព្រះនេត្រព្រះ​បានអោយដឹងថា ជនសង្ស័យ​មានឈ្មោះ ខាត់ សុខ​ទី ភេទ​ប្រុស​អាយុ​២១​ឆ្នាំ ជា​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​ព្រះ​ឈ្នួ​រ​មានជ័យ​ស្រុក​ព្រះនេត្រព្រះ​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី ០២​ខែកក្កដា​ឆ្នាំ​២០១៤​ពីបទ​ប្រើ​អំពើ​ហឹ​ង្សា​រ​ដោយ​ចេតនា​លើ​កុមារ​ឈ្មោះ តន រតនា ភេទ​ប្រុស​អាយុ ០៩​ឆ្នាំ​ជា​កូនសិស្ស​។ លោក​បាន​បន្ត​អោយ​ទៀតថា យោងតាម​ប្រភព​ព​ត័​មាន​ពី​ប្រជាពលរដ្ឋ​ជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ថា​មាន​ព្រះសង្ឃ​មួយអង្គ​បានធ្វើ​ទា​រុ​ណ្ឌ​កម្ម​លើ​កុមារ​ជា​កូនសិស្ស​ស្នាក់នៅ​ជាមួយ​ក្នុង​កុដិ​យ៉ាង​ព្រៃផ្សៃ​បំផុត ពេលនោះ​កម្លាំង​លោក​ក៏បាន​នាំខ្លួន​កុមារ​មក​សួរនាំ​។​កុមារ​ឈ្មោះ តន រតនា​ក៏បាន​រៀបរាប់​នៅ​ចំពោះមុខ​សមត្ថកិច្ច​ថា ខ្លួន​មាន​ទីលំនៅ​ក្នុង​ខេត្តក្រចេះ​ត្រូវបាន​ព្រះសង្ឃ​ខាងលើ​សុំ​យកមក​រស់នៅ​

ជាមួយនិង​បាន​សន្យា​ជាមួយ​ឳ​ពុក​ម្តាយ​ថាអោយ​រៀនសូត្រ​តែ​មិនអោយ​រៀនសូត្រ​ទេ​ថែមទាំង​ធ្វើ​ទា​រុ​ណ្ឌ​កម្ម​ដូចជា​យក​ភ្លើង​ធូប​មក​អុជ បន្តក់​ក្រមួន​ទៀន​កំពុង​ឆេះ​លើ​ខ្លួន យក​ខ្សែភ្លើង​មក​វាយ​ឆក់​និង​ខ្សែរ​ភ្លើង យក​ប្រេងកូឡា​ដាក់​ក្នុង​មាត់ ភ្នែក យក​ស្ព្រា​យ​បាញ់​ចូល​ភ្នែក ហើយ​នៅ​ថ្ងៃទី​២៧​ខែមិថុនា​កន្លងមកនេះ​សង្ឃ​រូបនេះ​បាន​យក​ទឹក​ក្តៅ​មក​ស្រោច​ពីលើ​ធ្វើអោយ​ក្តៅ​ក្រហល់ក្រហាយ​រលាក​ស្លោក​ពាស់ពេញ​រៀងកាយ​។​ ​បន្ទាប់ពី​បានធ្វើការ​ឃាត់ខ្លួន និង​ផ្សឹក អ​ន្តិ​ត ខាត់ សុខ​ទី ក៏បាន​សារភាពថា​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច្នេះ​មែន​ព្រោះតែ​កុមារ​នេះ​មិន​ស្តាប់បង្គាប់​។​ បន្ទាប់ពី​បាន​ឃាត់ខ្លួន​និង​កសាង​សំណុំរឿង​អ​ន្តឹ​ត​ចិត្ត​ព្រៃផ្សៃ​ខាង​ត្រូវបាន​ប​ញ្ជួ​ន​រួចហើយ​មក​តុលាការ​នៅ​ព្រឹក​នេះ​៕​image (2)image ​ ​ ​