ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះសួរសុខទុក្ខមេបញ្ជាការរងផ្នែកសឹករងសន្ទុក កំពុងសម្រាកព្យាបាលជំម្ងឺ

0

កំពង់ធំ  មេបញ្ជាការ មេបញ្ជាការរង នាយទាហាន និងពលទាហាន ចំណុះអោយបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបានយកចិត្តទុកដាក់ ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមិនទុកអោយ នាយទាហាន និងពលទាហាន ណាម្នាក់រងទុក្ខ ដោយមិនបានដឹងលឺនោះឡើយ។

ជាក់ស្តែង នៅ រសៀលថៃ្ងទី ២៤ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដឹកមន្រ្តីក្រោមឱវាទ ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោម៉ី រ៉ុម  អាយុ​៤២​ ឆ្នាំមេបញ្ជាការរង ផ្នែកសឹករងសន្ទុក  ដដែលកំពុងសម្រាក ព្យាបាលជម្ងឺនៅផ្ទះ ដោយជម្ងឺទឹកនោមផ្អែម រាំ​រ៉ៃ​   មាន​ភរិយា​ និង​កូន​ចំនួន​៤​នាក់​  រស់​នៅភូមិទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ត្រូវបាន មន្រ្តីក្រោមឱវាទ កោតសរសើរ និងជឿជាក់ លើការ ដឹកនាំអង្គភាព ប្រកបដោយព្រហ្មវិហាធម៌ មេត្តា ករុណា ផ្តល់ភាពកក់ក្តៅជូនយោធិន ផ្សារភ្ជាប់នូវមនោសញ្ចេតនា ដឹងសុខដឹងទុក្ខចំពោះយោធិនក្រោមឱវាទ និងតែងតែ ចុះទៅតាមមូលដ្ឋានស្វែងយល់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូន​ ដើម្បីជួយដោះស្រាយការលំបាក និងលើកទឹកចិត្ត ដល់យោធិនទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបម្រើអង្គភាព បម្រើជាតិ និងបម្រេីប្រជាជនយើង ។
នៅក្នុងឱកាសចុះសួរសុខទុក្ខនេះ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការបានឧបត្ថម្ភជូនគាត់មាន អង្ករចំនួន ៥០ គ.ក្រ , មីយើង ចំនួន ០២ កេស , ទឹកបរិសុទ្ធចំនួន ០២ កេស និងថវិកា ៤០០,០០០ រៀល ដល់លោក អនុសេនីយ៍ទោ ទោម៉ី រ៉ុម និងបានណែនាំ ឲ្យ ខិតខំ​ថែ​រក្សា​សុខភាព​ ប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវតាមវេជ្ជបណ្ឌិតបញ្ជារចៀសវាង ការប្រើប្រាស់ថ្នាំពេទ្យ ខុសវិធីអាចនិងគ្រោះថ្នាក់បាន ដោយសារតែ ថ្មាំពេទ្យជាអាវុធមុខ២ ។

លោកអនុសេនីយ៍ទោម៉ី រ៉ុម  បានថ្លែងអំណរគុណ  ឧត្តមសេនីយ៍ទោ សោម ស៊ុន  រួមទាំងថ្នាក់ដឹកនាំ បញ្ជាការដ្ឋានផ្នែកសឹករងសន្ទុក ដែលតែងតែគិតគូរពីសុខទុក្ខ សុខភាពរបស់ខ្ញុំបាទ  ដែលជា ទង្វើដ៏ល្អប្រពៃមិនអាចបំភ្លេចបាន នូវទឹកចិត្តល្អ របស់ថ្នាក់ដឹកនាំ  ចំណុះអោយ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំនេះផងដែរ។
ដោយ ប៊ុន រដ្ឋា