បង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែងនៅស្រុកសេសាន

0

ខេត្តស្ទឹងត្រែង កម្លាំងនគរបាលប្រឆាំងបទ
ល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែង ចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃតុ.ទូ.ទ្វារបង្អួចខុស
ច្បាស់មួយកន្លែង ស្ថិតនៅចំនុច(ស្រែសាមីុ)ភូមិខ្សាច់ថ្មី ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
ការបង្ក្រាបទីតាំងសិប្បកម្មខុសច្បាប់ខាង
លើ ដឹកនាំកម្លាំងដោយលោក វរៈសេនីយឯក វ៉ា សុផាន់ នាយការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយជំនាញរដ្ឋបាលព្រៃឈើ កាលពីវេលាម៉ោង១១ព្រឹក ក្នុងថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០១៩ នេះ ។
លោកវរៈសេនីយ៍ឯក វ៉ា សុផាន់ បានឲ្យ
ដឹងថា÷រោងសិប្បមក្មកែច្នៃឈើខុសច្បាប់
ដែលកម្លាំងរបស់លោកបង្ក្រាបនាពេល
នេះ គឺបានដកហូតសម្ភារៈមួយចំនួនដូចជាៈ តាបឈូសឈើ១ ម៉ាសីុនជ្រៀកឈើ
១.ឧបករណ៍សម្រាប់ជ្រៀកឈើ១និងសម្ភារៈផ្សេងៗទៀត រួមនិងឈើជាច្រើនសន្លឹកផងដែរ ។លោកវរៈសេនីយ៍ឯកនាយ
ការិយាល័យ បន្តថាៈក្រោយការបង្ក្រាបនិងរឹបអូសបានរួចមក ខាងកម្លាំងរបស់លោកក៏បានរៀបចំ ធ្វើការដឹកជញ្ជូនយកទៅរក្សា
ទុកនៅរដ្ឋបាលព្រៃឈើដើម្បីចាត់ការបន្ត! ដោយឡែកចំនួនឈើមានជាង៦ម៉ែត្រគូបបន្ទាប់ពីជំនាញធ្វើការវាស់វែងរួច ក៏ត្រូវបា
នរឹបអូសផងដែរ រីឯម្ចាស់ទីតាំងសិប្បកម្ម
ខាងលើ មិនត្រូវបានឃាត់ខ្លួននោះឡើយ
គឺរត់គេចខ្លួនខណៈសមត្ថកិច្ចចុះបង្រ្កាបទី
តាំងនោះ ៕