កម្លាំងអាវុធហត្ថខេត្តឃាតខ្លួនអតីតឧត្តមសេនីយ៍ត្រីយោធាម្នាក់ជេរប្រមាថ សម្ដេចហ៊ុន សែន តាមFacebook

0

សៀមរាប៖ កម្លាំងអាវុធហត្ថខេត្តសៀមរាប បានឃាតខ្លួនអតីតឧត្តមសេនីយ៍ត្រីយោធាម្នាក់ជេរប្រមាថ សម្ដេចហ៊ុន សែន តាមFacebook ហេតុការណ៍នេះបានធ្វើឡើង កាលពីវេលាម៉ោង១៧និង៤៥នាទីនាថ្ងៃទី២៦ខែមីនាឆ្នាំ២០១៩ នៅមាត់ស្ទឹងសៀមរាប ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចំណុចយាមការUTM(០៣៧៦៥៤០-១៤៧៧៣៧១)បញ្ចូនទៅតុលាការនៅថ្ងៃទី៣០ ខែមិនាឆ្នាំ២០១៩។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យ ឈ្មោះលី ដាវីត ភេទប្រុសអាយុ៤៥ឆ្នាំអតីតជាយោធាក្នុងអង្គភាពយោធភូមិភាគទី៣ឋានន្តរសក្កិឧត្តមសេនីយ៍ត្រីមុខងារនាយសេនាធិការរង ក្នុងអំឡុងឃាតខ្លួនបានដកហូតវត្ថុតាងមានអាវុធAKស្វ័យបត់១ដើមលេខ១៦១១១៤៦៦,គ្រាប់១បង់មានគ្រាប់៣១គ្រាប់ បំពង់ទប់សំឡេង(ស៊ីឡង់ហ្សី)១,កាំបិតស្នៀត១,ដំបងឆក់១,លិខិតឆ្លងដែន១,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១,អត្តញ្ញាណប័ណ្ណយោធា១,អង្រឹក១,ទូរសព្ទ២គ្រឿង,Powerbank១,ម៉ូតូហុងដាស្កុបពីពាក់ស្លាកលេខភ្នំពេញ១HE-8253មួយគ្រឿង លិខិតបញ្ជាបេសកកម្មហួសសុពលភាព៥សន្លឹក។
សមត្ថកិច្ចបានបន្តទៀតថាខណះពេលដែលសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យកំពុងប្រើប្រាស់ទូរសព្ទម៉ាកហូរវ៉េយពណ៌មាស កំពុងលេងFacebook ដែលមានគណនីឈ្មោះLee David ដើម្បីវាយប្រហារទៅលើរាជរដ្ឋាភិបាលស្របច្បាប់។ ចំណែកអាវុធAK៤៧គឺឈ្មោះលី ដាវីត បានដាក់ក្នុងកាបូបយួរតាមខ្លួនជាប្រចាំ ក្នុងនោះមានគ្រាប់៣០គ្រាប់នៅក្នុងបង់និង១គ្រាប់ទៀតគឺជនសង្ស័យបានអារមេបញ្ចូលគ្រាប់រួចជាស្រេច(សរុប៣១គ្រាប់)។
ក្រោយឃាតខ្លួនសមត្ថកិច្ចបានសាកសួរជនសង្ស័យនិងកសាងសំនុំរឿង បញ្ជូនទៅតុលាការខេត្តសៀមរាប នៅថ្ងៃទី៣០ ខែមិនាឆ្នាំ២០១៩និងសំរេចឃុំខ្លួននៅពន្ធនាគារហើយ៕ប៊ុនរិទ្ធី