ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ធំផងតើគួរប្រើអភិក្រមទី៥របស់សម្ដេចដែរទេ?

0

កំពង់ធំ=  ពលរដ្នបានធ្វើការរឹះគន់ថា!ការធ្វេសប្រហែសរបស់មន្រ្ដីជំនាញពេទ្យសត្វកាន់តែប្រហោងធំឡើងៗហើយក្នុងរយះពេលចុងក្រោយនេះក្នុងការពិនិត្យសុខភាពសត្វខណះសត្វកំពុងមានជំងឺរីករាលដាលនៅប្រទេសជិតខាង តើនេះក៏ព្រោះតែលាភសក្ការះមែនទេ? បានជាបណ្ដោយអោយការដឹកជញ្ចូនសត្វ! ចល័តសត្វ មិនមានការពិនិត្យសុខភាពអោយបានត្រឹមត្រូវមុននិងចរាចរណ៍ឆ្លងខេត្ត។

ជាក់ស្ដែងនៅយប់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៩ រថយន្ដកូរ៉េមួយគ្រឿង ពណ៍សរ ពាក់ផ្លាកលេខ កំពងធំ 3A 2268 បានធ្វើចរាចរណ៍ដឹកសត្វមាន់ពីស្រុកជីក្រែង ខេត្តសៀមរាប ឆ្លងកាត់ទីរួមខេត្តកំពង់ធំ បំរុងយកទៅ ទំលាក់នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ តែ មិនមែនជាចៃដន្យទេ គឺត្រូវបានពេទ្យសត្វខេត្តកំពង់ធំ ឃាតបាន និងបញ្ចូនទៅមកការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ រយះពេល ជិត១ម៉ោង  រួចដោះលែងវិញ ដោះពុំមានធ្វើការផាកពិន័យទេ។

ម្ចាស់ថៅកែមាន់បានប្រាប់តាមទូស័ព្ទថា ដោយសារតែលោកធ្វើចរាចរណ៍សត្វក្នុងស្រុកមិនមែននាំចូលពីបរទេសទេ ហើយចំថ្ងៃអាទិត្យផងនោះ ដោយគិតថាមន្រ្ដីពេទ្យសត្វមិនធ្វើការទើបពុំបានពិនិត្យសុខភាពសត្វ និងគ្មានសំបុត្របញ្ចាក់ពីសុខភាពសត្វបែបនេះ។

តាមប្រភពច្បាស់ការមួយបានអោយដឹងថា កាលពីមុនៗក៏ដូចបច្ចុប្បន្ន អោយតែមានរថយន្ដដឹកសត្វគ្មានច្បាប់គ្មានការពិនិត្យសុខភាពសត្វ បើត្រូវបានពេទ្យសត្វខេត្តកំពងធំឃាតបានហើយនោះគឺមិនបង្អង់យូរឡើយ ត្រូវរុះរានសម្របសម្រួលគ្នាអោយបានឆាប់ បើមិនដូច្នោះទេលឺដល់អ្នកសារព័ត៍មាន ពេលអ្នកសារព័ត៍មានចុះថតបាននោះនិងធ្វើការផាក់ពិន័យ្យតាមច្បាប់មិនខាន តែបើមិនលឺដល់អ្នកសារព័ត៍មានទេ គ្រាន់តែសម្រប់សម្រួលគ្នាត្រូវរូវតាមក្បួនរួចក៏ដោះលែងយ៉ាងរលូន។

លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានអោយដឹងថា ការដឹកសត្វគ្មានច្បាប់គ្មានការពិនិត្យសុខភាពឆ្លងខេត្តកំពង់ធំកាលពីយប់ម៉ិញនេះលោកពុំបានដឹងទេ ដោយសារគ្មានអ្នករាយការណ៍ជូនលោក។   លោក ចាន់បញ្ញាវ័ន្ដ ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ធំ មិនអាចផ្ដល់កិច្ចសម្ភាសទេចំពោះបទល្មើសដែលមិនធ្វើផាកពិន័យនោះ ដោយសារទូស័ព្ទចូលតែគាត់មិនហ៊ានលើកទូស័ព្ទ។

លោក ធីវ វណ្ណធីប្រធានមន្ទីរកសិកម្មខេត្តសៀមរាបបានផ្ដល់បទសម្ភាសតាមទូស័ព្ទថា លោកមិនបានដឹងនោះទេ ដោយគ្មានអ្នករាយការណ៍ប្រាប់លោក ៕ប៊ុន រដ្ឋា