សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត តម្លៃជាង ២៦លានដុល្លារ

0

(កំពត)៖ នៅថ្ងទី០២ ខែមេសា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញ មកសម្ពោធ ដាក់ឱ្យ ដំណើរ ការជាផ្លូវការ នូវប្រព័ន្ធផ្គត់ផ្គង់ ទឹក ស្អាតខេត្តកំពត សាងសង់ឡើង ក្រោមជំនួយ របស់រដ្ឋាភិបាលជប៉ុនតម្លៃជាង ២៦លាន ដុល្លារសហរដ្ឋអាមេរិក។

ប្រព័ន្ធផ្គត់ផ្គង់ ទឹកស្អាត ខេត្តកំពតនេះ បាន ចាប់ផ្តើម សាងសង់ កាលពីខែកក្កដា ឆ្នាំ ២០ ១៦ ហើយបញ្ចប់ ការសាងសង់ ជាស្ថាពរ កាលពី ខែសីហា ឆ្នាំ២០១៨។តាមរយៈប្រព័ន្ធ ផ្គត់ផ្គង់ទឹកស្អាតនេះ នឹងជួយ ឱ្យ អង្គភាព រដ្ឋាករទឹកខេត្តកំពត មាន សមត្ថ ភាព ផលិតទឹកស្អាត សរុប ប្រមាណ ១៣, ២៦០ ម៉ែត្រគូប ក្នុងមួយថ្ងៃ គឺស្មើរ នឹងជាង ២ដង នៃសមត្ថភាព ផលិតពីមុន។

យោងតាមសេចក្តី ប្រកាសព័ត៌មាន របស់ ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម បានឲ្យ ដឹងថា វត្តមានប្រព័ន្ធ ផ្គត់ផ្គង់ ទឹកស្អាតថ្មីនេះ រួមជាមួយ បណ្តាញចែកចាយ សរុបប្រវែង ១៧៦.៩គីឡូម៉ែត្រ ធ្វើឱ្យអង្គភាព រដ្ឋាករ ទឹក ខេត្តកំពត អាចមានលទ្ធភាព ផ្គត់ផ្គង់ ទឹក ស្អាត ដែលមានគុណភាព សុវត្ថិភាព និរន្តរ ភាព និង តម្លៃសមរម្យ ដោយគិតជាថ្លៃមធ្យម ១៤០០រៀល ជូនប្រជាពលរដ្ឋ នៅក្រុងកំពត និង ស្រុកទឹកឈូ សរុបជាង ១៣, ០០០ គ្រួ សារ។

វត្តមាន ប្រព័ន្ធផ្គត់ផ្គង់ ទឹកស្អាតនេះ ក៏ជាការ រួមចំណែក ធ្វើឱ្យអង្គភាព រដ្ឋាករទឹក ខេត្ត កំពត សម្រេចបាន នូវគោល នយោបាយ របស់រ ដ្ឋាភិបាល ដែលបាន កំណត់ថា «ត្រូវ ពង្រីក វិសាលភាព នៃការផ្គត់ផ្គង់ ទឹក ស្អាត នៅទីក្រុង ទីប្រជុំជនឱ្យបាន៩០% ត្រឹមឆ្នាំ ២០ ២៣ និង១០០% ត្រឹមឆ្នាំ២០២៥ សម្រា ប់ បម្រើតម្រូវការ ចាំបាច់របស់ ប្រជាជន ក៏ ដូចជា សម្រាប់ផលិតកម្ម និង សេវាកម្ម នា នា»។

ខេត្តកំពត គឺជាខេត្ត ជាប់ឆ្នេរសមុទ្រ មួយ ដែលមាន សក្តានុពល អភិវឌ្ឍន៍ ទេសចរណ៍ និង កំពង់ផែសមុទ្រ។ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តកំពត មាន ការ ប្រែប្រួល រីកចម្រើន ខាងផ្នែក ហេដ្ឋា រច នាសម្ព័ន្ធ រូបវន្តគួរ ឱ្យកត់សម្គាល់ និងកំណើ ន នៃការអភិវឌ្ឍន៍ សេដ្ឋកិច្ច និង សង្គម ។ ជាមួយគ្នានោះ តម្រូវការ ប្រើប្រាស់ ទឹកស្អាត ក៏មានការ កើនឡើង ជាខ្លាំងផងដែរ។

ដូចនេះវត្តមាន ប្រព័ន្ធ ផ្គត់ផ្គង់ ទឹកស្អាត នៅ ក្នុងខេត្តកំពត កើតចេញពី ជំនួយឥតសំណង របស់ រដ្ឋាភិបាលជប៉ុន រួមចំណែក យ៉ាងសំ ខាន់ ក្នុងការលើកកម្ពស់ សុខមាលភាព របស់ ប្រជាពលរដ្ឋ ការអភិវឌ្ឍន៍ សេដ្ឋកិច្ច និង សង្គ ម ជាពិសេស ក៏ជាការ ទាក់ទាញ ឱ្យមានការ វិនិយោគ កាន់តែច្រើន បន្ថែមទៀត នៅទីក្រុង ឆ្នេរសមុទ្រ មួយនេះផងដែរ៕