ក្រុមការងារចម្រុះខេត្ត បានចុះកំណត់ព្រំប្រទល់បឹងធំ ក្នុងភូមិសាស្រ្ដក្រុងកំពង់កំពង់ឆ្នាំង. ស្រុករលាប្អៀរ និងស្រុកជលគីរី

0

ខេត្តកំពង់ឆ្នាំង: យោងតាមការអនុវត្តលិខិតបង្គាប់ការលេខ ១០៦/១០ ចុះថ្ងៃទី ០៦ ខែកុម្ភះ ឆ្នាំ ២០១៩ របស់រដ្ឋបាលខេត្ត កំពង់ឆ្នាំងនិងអនុសាសន៍ណែនាំរបស់ ឯកឧត្តម អភិបាលខេត្ត នៅថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០១៩ ក្រុមការងារចម្រុះខេត្ត ដឹកនាំដោយលោក សោម សុជាតា ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត បានចុះកំណត់ព្រំប្រទល់បឹងធំ ក្នុងភូមិសាស្រ្ដក្រុងកំពង់កំពង់ឆ្នាំង ស្រុករលាប្អៀរ និងស្រុកជលគីរី។

ចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០១៩ ដោយមានការចូលរួមពីមន្ទីរធនធាន
ទឹក និងឧត្តុនិយម, មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, មន្តីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, មន្ទីរបរិស្ថាន, បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹងរងកំពង់ឆ្នាំង, ស្នងការដ្ឋាននគរបាលខេត្ត, បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, អាជ្ញាធរក្រុងកំពង់ឆ្នាំង, អាជ្ញាធរស្រុករលាប្អៀរ, អាជ្ញាធរស្រុកជលគីរី, ទីចាត់ការអន្ដរវិស័យសាលាខេត្ត, មេឃុំ ចៅសង្កាត់ និងមេភូមិពាក់ព័ន្ធជាច្រើនផងដែរ ៕