លោកកែវហៀងមេភូមិស្វាយចេកថាលោកលន់ឡនហៅឡុងជាអ្នកបញ្ជាឱ្យគាត់ជាអ្នកសរសេរ !!! (ថ្ងៃទី03ខែមេសាឆ្នាំ 2019)

0

កំពង់ឆ្នាំង÷តើលោក លន់ ឡន ហៅឡុង ជាមេការទិញដីឲ្យក្រុមហ៊ុនឧកញ៉ា សុខ ប៊ុន អាចនិង ជួបគ្រោះធំដែរឬទេខណៈដែលលោក កែវ ហៀង មេភូមិស្វាយចេក បានបញ្ជាក់ថាលោក លន់ ឡន ហៅឡុង ជាអ្នកបញ្ជាឱ្យសរកាំរកូសរសេរ លិខិតមោឃៈភាព លិខិត ស្នេីសុំកាន់កាប់ដីធ្លីនិងលិខិតទិញលក់របស់អ្នកស្រីកែវផល្លា(ហៅយ៉ា)និងលោក ជួប សារិន( ហៅគង់ )ជូនលោកមេឃុំដែលកន្លងទៅលិខិតទិញលក់នោះមានការទទួលស្គាល់ ពីអាជ្ញាធរមូលដ្ឋាននិងចុះលេខត្រឹមត្រូវទទួលស្គាល់ និងមានលិខិតទិញលក់ទទួលស្គាល់រហូតដល់អភិបាលស្រុករលាប្អៀរថែមទៀតផង។សូមបញ្ជាក់ប្រាប់មហាជន។ រឿងរ៉ាវដីទំនាស់មិនព្រមដោះស្រាយបញ្ចប់ជាមួយនឹងប្រជាជននៅចំណុចបឹងបួនមុំ ស្ថិតនៅក្នុងឃុំស្វាយជ្រំុ នេះដោយសារតែអាជ្ញាធរមូលដ្ឋានឃុបឃិតជាមួយនិងមេកាទិញដីឈ្មោះឡុង យ៉ាងពិតប្រាកដនេះបើយោងតាមសាក្សីសុំមិនបញ្ចេញឈ្មោះបានប្រាប់ អ្នកពត៌មានបើមិនពិតយើងខ្ញុំរីករាយស្វាគមន៍និងការបំភ្លឺពីភាគីអាជ្ញាធរនិងលោកឡុងមេការទិញដីដោយក្តីរីករាយ។ សូមអានខ្លឹមសារទាំងស្រុងនៅក្នុងលិខិតខាងក្រោមនេះ.។