ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបានដឹកនាំក្រុមការងារនាំយកអំណោយចែកជូនដល់គ្រួសារសពដែលប្ដីបានប្រើហិង្សាកាប់ទៅលើប្រពន្ធបណ្ដាលឲ្យស្លាប់និងកូនអាយុ៩ឆ្នាំម្នាក់រងរបួសធ្ងន់ នៅក្នុងស្រុកបរិបូណ៌

0

កំពង់ឆ្នាំង៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានកិតិ្តយសសាខាកាកបាទប្រហមកម្ពុជាខេត្តកំពង់ឆ្នាំង រួមដំណើរដោយឯកឧត្តម កែវ ពៅ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បាននាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងអំណោយរួមមាន៖ អង្ករ ៦០ គីឡូ មី ១ កេស ទឹកក្រូច ១ កេស ទឹកសុទ្ទ១កេះ ត្រីខ ១ យួរ ឃីត ១ កញ្ចប់ និង ថវិកា៤០ម៉ឺនរៀល និង ថវិកាសប្បុរសធម៌របស់មន្ទីរនានាជុំវិញខេត្តស្រុក ៣.៤៨៣.០០០រៀល ជូនដល់គ្រួសារសពលោកស្រី សួន ធីម អាយុ៤៦ឆ្នាំ មានកូន៤នាក់ រងគ្រោះបាត់បង់ជីវិតភ្លាមៗ និងកូន១នាក់រងរបួសធ្ងន់ ដោយសារប្ដីចិត្តខ្មៅប្រើអំពើហិង្សារ កាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ នៅភូមិអណ្ដូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ ដោយឡែកកូនពៅ ឈ្មោះ ញឹក សុគន្ធ អាយុ៩ឆ្នាំ របួសធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ ភ្នំពេញផងដែរ ដោយឡែកកូនពៅ ឈ្មោះ ញឹក សុគន្ធ អាយុ៩ឆ្នាំ របួសធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ ភ្នំពេញផងដែរ៕