អភិបាលរងខេត្តចូលរួមទិវាពិភពលោកប្រយុទ្ធជម្ងឺគ្រុនចាញ់!

0

ព្រះវិហារ: លោកជំទាវ ចឹក ហេង អភិបាលរងខេត្តព្រះវិហារ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩នេះបានអញ្ជើញ ចូលរួមជាអធិបតីក្នុងពិធី ទិវាពិភពលោកប្រយុទ្ធជម្ងឺគ្រុនចាញ់ «គ្មានជម្ងឺគ្រុនចាញ់គឺផ្តើមចេញពីខ្ញុំ» ដែលធ្វើឡើងនៅភោជនីដ្ឋានចក់-សំបូរិន ស្ថិននៅក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ គិតចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០១៩។

ករណីជម្ងឺគ្រុនចាញ់ មានចំនួន ៩១៧ករណី ថយចុះ ៤៤៨ករណី ពុំមានអ្នកជម្ងឺណាម្នាក់ បាត់បង់ជីវិតឡើយ ក្នុងនោះ ជម្ងឺគ្រុនចាញ់ ប្រភេទហ្វាលាស់ស្មូដ្យូម ហ្វាស៊ីហ្វារ៉ូម មានចំនួន ៣៦ករណី ថយចុះ ៣២៩ករណី បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ កន្លងទៅ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០១៩ ជម្ងឺគ្រុនចាញ់នៅខេត្តព្រះវិហារ មានការថយចុះ ប្រមាណជាង ៤០០ករណី។

ពិសេសនោះជម្ងឺគ្រុនចាញ់ ប្រភេទហ្វាលាស់ស្មូដ្យូម ហ្វាស៊ីហ្វារ៉ូម ដែលកាចសាហាវជាងគេនោះ បបានថយចុះមកត្រឹម៣៦ករណីប៉ុណ្ណុះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕សួនលីណា