ពលរដ្ឋ សាទរ ចំពោះ អាជ្ញាធរ ខេត្ត កំពង់ចាម ផ្តល់ គម្រោង ស្ថាបនា ផ្លូវ កៅស៊ូ ២ខ្សែ ក្នុង ស្រុក ជេីងព្រៃ និង ស្រុក បាធាយ

0

កំពង់ចាម: ដោយ សារ ប្រទេស ជាតិ យើង មាន សុខសន្តិភាព ក្រោម ការ ដឹកនាំ ប្រកប ដោយ គតិបណ្ឌិត របស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា ដែល តែងតែ មាន ការ អភិវឌ្ឍន៍ ឈាន ទៅ មុខ ជា បន្តបន្ទាប់ ទាំង នៅ តំបន់ ទីប្រជុំជន និង តំបន់ ជនបទ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្រ្តី ជំនាញ ពាក់ព័ន្ធ ចុះពិនិត្យ ស្ថានភាព ផ្លូវគ្រួសក្រហមចំនួន០២ខ្សែ ដែលនឹងត្រូវស្ថាបនាជាផ្លូវ កៅស៊ូ២ជាន់ ប្រភេទDBST ក្នុងពេលឆាប់ៗ ខាង មុខ នេះ ។

ឯកឧត្ដម គួច ចំរើន អភិបាល ខេត្តកំពង់ចាម បាន ថ្លែង ថា ជំហាន ទី១គឺ ផ្លូវពីរង្វង់មូលស្គន់ ស្ថិត ក្នុង ឃុំ សូទិព្វ ស្រុក ជេីងព្រៃ ដល់ ត្រង់ ចំណុច បឹងជ្រោយ ដែល មាន ប្រវែង០៦គីទ្បូម៉ែត្រ ទទឹង សរុប ០៨ម៉ែត្រ ដែល ជា ការ ប្រើប្រាស់ បញ្ចប់ ថវិកា របស់ ខេត្ត តាម រយៈ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្ដល់ការគាំទ្រក្នុងការស្ថាបនាផ្លូវមួយខ្សែនេះ ហើយ ត្រូវ ចាប់ផ្ដើម សាងសង់ ក្នុង ខែ ឧសភា ឆ្នាំ ២០១៩នេះ ។

ដោយឡែក ជំហាន ទី ២ គឺផ្លូវ នៅ ចំណុច ភូមិ ដូនដុំ ដល់ ឃុំផ្អាវ ដែល មាន ប្រវែង១១គីឡូ ២០០ម៉ែត្រ ក្នុងស្រុកជើងព្រៃ នឹងស្រុកបាធាយ ដោយមាន ការ គាំទ្រ ពី ធនាគារ ADB ជាគម្រោងរបស់ អ័ររីតស្រ៊ី ដែលបានចុះការសិក្សារួចហើយ ដែលសង្ឃឹមថា អាចស្ថាបនា ជាផ្លូវក្រាលកៅស៊ូ ប្រភេទ DBST នៅចុងឆ្នាំ ២០១៩ ឬក៏ដើមឆ្នាំ២០២០ ខាងមុខនេះ។

ឯកឧត្តម អភិបាលខេត្ត បានលើកឡើងផងដែរថា ការ ស្ថាបនា ផ្លូវទៅ បាន គឺ ត្រូវ ពឹងផ្អែក លើ កញ្ចប់ ថវិកា ដូច្នេះ យើង ត្រូវ ធ្វើ តាម ជំហាន កញ្ចប់ ថវិកា ដែល យើង មាន ហេីយ យើង ត្រូវ ធ្វើ វាជា បន្តបន្ទាប់ ។ ចំពោះ ការកែប្រែស្ថាបនាផ្លូវ២ខ្សែនេះ ជាផ្លូវកៅស៊ូ ព្រោះតែកន្លងមកតំបន់ខាងលេីនេះ ជាតំបន់ដែលមានបងប្អូន ប្រជាពលរដ្ឋ រស់នៅច្រើន ជាពិសេសបងប្អូនកម្មករ រោងចក្រ ដែលធ្វើដំណើរពីតំបន់នេះទៅរោងចក្រ និងជាតំបន់ដឹកកសិផល ស្រូវ ទៅកាន់រោងចក្រ និងទីផ្សារ នានាផងដែរ ៕