ចុះពិនិត្មើលយផ្លូវ និងប្រឡាយនៅស្រុកព្រះស្តេចដើម្បីកសាងស្តារប្រព័ន្ធធារាសាស្ត្របម្រើជូនប្រជាពលរដ្ឋ

0

ព្រៃវែង៖ ឯកឧត្តម ជា សុមេធីអភិបាលខេត្ត ព្រៃវែង អមដំណើដោយ អភិបាលរងខេត្ត ប្រធានមន្ទីរ ពាក់ពន្ធ័មួយចំនួន កងកម្លាំងទាំងបី លោកអភិបាល ស្រុក ព្រះស្តេច ថ្ងៃ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃ២៦ ខែមេសា ឆ្នាំ២០១៩។
បានអញ្ជើញពិនិត្យមើលផ្លូវពីផ្សារ កំពង់សឹងរហូតដល់ផ្សារដីក្រហម នៅឃុំរាធរនិងបាន បន្តដំណើរដល់កែង វត្តអំពិលតាមទំនប់ ពោធិបូរីមកកាត់ផ្លូវ សាលាឃុំក្រាំងត្រយ៉ង រួចបត់មកផ្លូវទំនប់អូតាសៅមកដល់កែង ភូមិសុរិយា ឃុំបឹងដោ។

នៅព្រឹកថ្ងៃដដែលនេះដែរ ឯកឧត្តមអភិបាល ខេត្តនិងប្រតិភូអបដំណើបាន ចុះទៅពិនិត្យមើលស្ថានភាពប្រឡាយទឹក បូព៌ានិងបានបន្តរពិនិត្យមើលស្ថានភាព ផ្លូវលេខ ៣១២A ឃុំសេនារាជ្យឧត្តម និងបានពិនិត្យមើលផ្លូវជាប់ច្រាំងទន្លេព្រែកក្តួច ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។

នៅក្នុងឱកាសចុះពិនិត្យមើលផ្លូវនិងប្រឡាយទឹកខាងលើនេះ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានណែនាំមន្ទីរសាធារណៈការនិងដឹកជញ្ជូន មន្ទីរអភិវឌ្ឍជនបទ និងមន្ទីរធនធានទឹកត្រូវ កសាងផ្លូវ និងប្រពន្ធ័ធារាសាស្រ្តជូនប្រជាពលរដ្ឋ អោយបានឆាប់តាមតែអាចធ្វើទៅបាន ដើម្បីអោយបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរបានស្រួល និងទទួលបានទឹកប្រើប្រាស់ស្រោចស្រពដំណាំស្រូវ អោយបាន៣ដងក្នុងមួយឆ្នាំ។ ជាពិសេស ដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុក របស់ប្រជាពលរដ្ឋ និងការកាត់ បន្ថយនូវភាពក្រីក្រ ៕