លោក ឈុន សុភមង្គល មេគយច្រកទ្វារអន្តរជាតិ អូរស្មាច់ រងការរឹះគន់ថាប្រព្រឹត្តអំពើពុករលួយស្រង់ដើមមិនញញើតនិងច្បាប់

0

ឧត្ដរមានជ័យ= មន្ត្រីរាជការនិងពលរដ្ន នៅច្រកទ្វារអន្តរជាតិ អូរស្មាច់ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញធំៗមួយចំនួនបន្តនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុកដោយសារមានការឃុបឃិតបើកដៃពីសំណាក់ លោក គួន សុភាព ប្រធានការិយាល័យ គយនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ។
តាមប្រភពដែលស្និទ្ធនឹងលោក គួន សុភាព មេគយច្រកអូរស្មាច់បានឲ្យដឹងថាការដែល លោក គួន សុភាព ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមាន ការសម្របសម្រួលពីសំណាក់ លោក ឈុន សុភមង្គលដែលជាប្រធាន សាខាគយខេត្តឧត្ដរមានជ័យផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន ។ពិសេសពាក់ព័ន្ធនឹងការឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេច ពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញ ខុសច្បាប់ ។
បើតាមប្រភពពីមន្ត្រីគយនៅក្នុងខេត្តឧត្ដរមានជ័យ មួយចំនួនបានបង្ហើបឲ្យដឹងថាក្រោយពេលប្រកាសចូលកាន់តំណែង ជាប្រធានសាខាគយខេត្តឧត្ដរមានជ័យរួចមក គឺ លោក ឈុន សុភមង្គល កំពុងប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនដោយគ្មានញញើត អ្វីទាំងអស់ ។
ថ្មីៗនេះរឿងអាស្រូវពុករលួយរបស់លោក ឈុន សុភមង្គល ត្រូវបាន លាតត្រដាងជាបន្តបន្ទាប់ប៉ុន្តែ លោក អូនព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនទាន់ចាត់វិធានការទប់ស្កាត់ អំពើពុករលួយរបស់លោក ឈុន សុភមង្គល មេគយខេត្តឧត្ដរមានជ័យ នោះទេ ។ទន្ទឹមនឹងនេះ លោក គុណ ញឹម ដែលជាមេគយធំក៏រក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្ត ឧត្ដរមានជ័យធ្វើ អ្វីៗស្រេចតែអំពើចិត្ត ។
ចំណែកមន្ត្រីនៅច្រកទ្វារ អន្តរជាតិ ជាំ ស្រុក អន្លង់វែង ខេត្ត ឧត្ដរមានជ័យ ក៏បានឲ្យដឹងដែរថាបច្ចុប្បន្នមេគយច្រកទ្វារ អន្តរជាតិ ជាំ នៅតែឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និង ទំនិញខុសច្បាប់យ៉ាង រលូន ។
ដោយឡែកបើតាមមន្ត្រីនៅច្រកជប់គគីរស្រុកបន្ទាយអម្ពឹលក៏បាន បង្ហើបឲ្យដឹងដែរថាមេគយប្រចាំច្រកនេះឃុបឃិតឲ្យឈ្មួញនាំចូល ប្រេងសាំង គេចពន្ធ និង ទំនិញគេចពន្ធយ៉ាង រលូនដោយគ្មានញញើត អ្វីឡើយ ។
បញ្ហានេះកំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ ហើយផលប្រយោជន៍បានទៅលើលោក ឈុន សុភមង្គល និង បក្ខពួក ដែលឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក ។
ប្រភពខ្លះបានឲ្យដឹងថាលោក ឈុន សុភមង្គល ហ៊ានចំណាយដើមទុន យ៉ាងច្រើនដើម្បីទទួលបានតំណែងជាមេគយ ខេត្តឧត្ដរមានជ័យ ទើប ខំប្រឹងប្រព្រឹត្ត អំពើពុករលួយដើម្បីស្រង់ដើមពីការចំណាយទិបាន កៅអី ជាមេសាខាគយ ខេត្ត ឧត្តរ មានជ័យនេះ ។
រហូតមកដល់ពេលនេះយើងមិនអាចសុំការបំភ្លឺពី លោក ឈុន សុភមង្គល មេគយច្រកទ្វារអន្តរជាតិ អូរស្មាច់បានទេ ដោយសារគ្មានលេខទូស័ព្ទ តែយើង រងចាំការបកស្រាយ ជុំវិញការចោតប្រកាន់នេះ ក្រប់ម៉ោងធ្វើការ៕ប៊ុនរិទ្ធី