ផ្លែត្រសក់មានហាងឆេងធ្វើឱ្យប្រជាកសិករសង្កាត់ចម្ការសំរោងមានជីវភាពធូរធារ

0

ដោយៈគ្រញូង បាត់ដំបង៖បន្ទាប់ពីបន្លែត្រសក់មានហាងឆេងនៅលើទីផ្សារធ្វើឱ្យប្រជាកសិកររស់នៅភូមិចំការសំរោង១សង្កាត់ចំការសំរោងក្រុងបាត់ដំបងដែលភាគច្រើនជាប្រជាជនមាតុភូមិនិវត្តន៍គ្មានដីស្រែមានតែដីបន្តិចបន្តួចជិតផ្ទះនាំគ្នាដាំបន្លែត្រសក់ធ្វើឱ្យជីវភាពប្រចាំថ្ងៃបានធូរធារគួរសមច្រើន។
ជួបជាមួយលោកតុល សាមឿនជាប្រជាកសិករ រស់នៅក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានឱ្យដឹងថានេះជាឆ្នាំទី១ហើយដែលគ្រួសារលោកនិងអ្នកភូមិដទៃទៀតបាននាំគ្នាងាកមកដាំដំណាំត្រសក់ ព្រោះបន្លែប្រភេទ មួយនេះ ងាយ ស្រួលដាំ មានហាងឆេងល្អ មិនសូវមានសត្វចង្រៃបំផ្លាញ ពិសេសមុនដាំត្រូវលើករងឱ្យខ្ពស់ប្រមាណបីតឹកទៅកន្លះម៉ែត្រ។នៅពេលត្រសក់ចាប់ផ្តើមដុះកម្ពស់1ឬ2តឹកត្រូវរកកូនឈើធ្វើទ្រើងសម្រាប់ឱ្យត្រសក់វាឡើងទ្រើង។កសិករដដែលបានបញ្ជាក់ដំណាំត្រសក់យើងអាចដាបានពី២សារទៅ៣សារឯណោះក្នុង១ឆ្នាំ។
បច្ចុប្បន្នលោកចាប់យករបរដាំដំណាំត្រសក់នេះនៅលើផ្ទៃដីចំនួន០១ហិកតា ស្មើ៧២រង ហើយត្រសក់មានអាយុ៣២ថ្ងៃអាចប្រមូលផលដោយក្នុងមួយលើកៗបានចាប់ពី១តោនកន្លះទៅជិត២តោនដែលក្នុង១គីឡូក្រាមលក់បានតម្លៃ១២០០រៀលទៅ១៨០០រៀលម៉ូយមកប្រមូលទិញដល់ចម្ការតែម្តង។កសិកររូបនេះបានប្រាប់អោយដឹងបន្តរថាៈ លើផ្ទៃដីចំនួន១ហិកតា ខាងលើ គាត់ត្រូវចំណាយដើមទុនភ្ជួរដី លើករង តម្លើងទ្រើងនិងថ្លៃកម្មករ ទាំងអស់ប្រមាណជា១៥លានរៀល។

ជំនាញដាំត្រសក់នេះគាត់ទទួលបានបទពិសោធន៍តពីមិត្តភ័ក្ត្រដោយប្រើប្រាស់តែជីសរីរាង្គនិងជីបំប៉នតិចតួចបំផុត។ កសិកររស់នៅក្នុងទូរទាំងខេត្តបាត់ដំបងនេះនាំគ្នាសម្រុកដាំដំណាំត្រសក់រាប់សិបហិកតា ដែលរដូវកាលនេះត្រសក់ដែល មានប្រភពចេញពីតំបន់ក្នុងភូមិសាស្ត្រក្រុងបាត់ដំបងមួយនេះបានគ្របដណ្តប់នៅលើទីផ្សារទំនើបភួរពុយក្រុងបាត់ដំបង និងបន្តចែកចាយតាមបណ្តាខេត្ត ក្រុងមួយចំនួនទៀតរ៕រូបថតៈថំណាំត្រសក់ត្រូវប៉ាន់កសិករសម្រុកដាំម៉ូយមកប្រមូលទិញដល់ចម្ការ។