ខ្យល់កន្ត្រាក់នៅស្រុកស្វាយចេក ឃុំតាបែនរងគ្រោះច្រើនជាងគេ

0

បន្ទាយមានជ័យ: គ្រោះធម្មជាតិខ្យល់កន្ត្រាក់ជាបន្តបន្ទាប់កន្លងមកនៅស្រុកស្វាយចេក ឃុំតាបែនរងគ្រោះច្រើនជាងគេ។
លោកលឿង សុភក្តិ អភិបាលស្រុកស្វាយចេកក្នុងពិធីចែកអំណោយរបស់លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន និងអំណោយរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៧៩គ្រួសារក្រោមវត្តមានលោកស្រីម៉ៅ ម៉ាល័យ កែ គឹមយ៉ាន កាលពីថ្ងៃទី២៩ខែមេសា បានអោយដឹងថា: គិតពីថ្ងៃទី១ខែមីនាដល់ថ្ងៃទី២៩ខែមេសាឆ្នាំ២០១៩នេះ នៅស្រុកនេះបានរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៨លើកមកហើយ។
គឺប៉ះពាល់ផ្ទះពលរដ្ឋនិងសំណង់នានាចំនួន២១៨ខ្នង បើងខូចស័ង្កសី៧.៧៤៨សន្លឹក លើឃុំ៧លើ៨ឃុំ ក្នុងនោះឃុំតាបែន រងគ្រោះច្រើនជាងគេ ។តែនៅឃុំរលួស មានសំណាងមិនទាន់រងគ្រោះម្តងឡើយ។
លោកអភិបាលស្រុកបានបន្តថា: ជាការឆ្លើយតបចំនួន៧លើកមកហើយ។ ហើយមន្ត្រីថ្នាក់ដឹកនាំ មន្ត្រីអាជ្ញាធរ កងកម្លាំងនគរបាល កងទ័ព កងរាជអាវុធហត្ថនិងក្រុមការងារផ្សេងទៀត បានចុះជួយរុះរើ សម្រួលផ្ទះនិងសំណង់ខូចខាត និងរៀបចំជម្រកបណ្តោះអាសន្ន ផ្តល់គ្រឿងសំណង់មានសង្ក៍សី ឈើជាដើមនិងបានជួយជួសជុល កសាងឡើងវិញ ។
ក្នុងនោះ លោកឧបនាយករដ្ឋមន្ត្រីនិងលោកស្រី និងក្រុមការងារ,រដ្ឋបាលខេត្ត និងសប្បុរសជន បានផ្តល់ស៍ង្កសីចំនួន៦.៥៧៨សន្លឹក ។
បន្ថែមលើនោះ មន្ត្រីថ្នាក់ដឹកនាំនៃក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ អ្នកតំណាងរាស្ត្រ អាជ្ញាធរដែនដីនិងកាកបាទក្រហមកម្ពុជាសាខាខេត្តបានដោះស្រាយទាន់ពេលនិងចែកអំណោយជាសម្ភារ:និងម្ហូបអាហារ ។
ក្នុងនាមលោកស្រីម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ប្រធានក្រុមការងារខេត្តចុះជួយស្រុកស្វាយចេកបានសាកសួរសុខទុក្ឋនិងចែកអំណោយរបស់លោកនិងក្រុមការងារព្រមទាំងរបស់អាជ្ញាធរដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់បានសម្តែងមនោសញ្ចេតនាចូលរួមរំលែកទុក្ខនិងការលំបាកចំពោះការបាត់បង់សមាជិគ្រួសារ ផ្ទះសម្បែង ទ្រព្យសម្បត្តិ ។
សូមបញ្គក់ថា អំណោយរបស់ឯ/ឧឧបនាយករដ្ឋមន្ត្រីនិងរបស់រដ្ឋបាលខេត្តដែលត្រូវផ្តល់ជូនពលរដ្ឋរងគ្រោះ ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ២៥ គីឡូក្រាម ត្រីខ ១០ កំប៉ុង មី ១ កេស ប្រេងឆា ទឹកស៊ីអ៊ីវ ភួយ មុង សារុង ក្រមា ទឹកសុទ្ធ ១កេស នំធុង ១ធុង ថវិកាមួយចំនួន ៕ដោយ៖ឃិន គន្ធា