ស្នងការនគរបាលខេត្តកំពង់ធំ បង្ហាញមុខជនសង្ស័យពាក់ព័ន្ឋជួញដូរចែកចាយនិងប្រើប្រាស់គ្រឿងញៀន១០នាក់

0

កំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានធ្វើសន្និសិទ្ធសារព័ត៌មាន ដើម្បី បង្ហាញមុខជនសង្ស័យ ដែលបានធ្វើសកម្មភាពជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ចំនួន១០នាក់ និង​បាន ឃាត់ខ្លួនជនសង្ស័យ ខណៈពេលដែលកំពុងធ្វើសកម្មភាពនៅក្នុងខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០១៩។

ការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តកំពង់ធំ បានអនុវត្តវិធានការ តាមរយះភ្នាក់ងារ ដើម្បីឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នឹងរឹបអូសយកបានគ្រឿងញៀន ៣កញ្ចប់ធំ ៧កញ្ចប់តូច ដែល ជនសង្ស័យមានឈ្មោះ ឃ្លាំង ជូរ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប និងម្នាក់ទៀតឈ្មោះ សឿន គឹមធី ប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិត្រពាំងប្រលិត ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោយមកក៏បានស្រាវជ្រាវ តាមនិតិវិធីជំនាញ ឈាន់ដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ណូ សំណាង ប្រុសអាយុ ១៨ឆ្នាំ រស់នៅភូមិកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ រួមទាំងបានឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនខុសច្បាប់ជាបន្តបន្ទាប់៧នាក់ទៀត យកមកកាន់ស្នងការនគរបាលខេត្តកំពង់ធំ។ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០១៩ គឺកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តកំពង់ធំ បានឃាត់ខ្លួន ជនសង្ស័យ ដែលជាមេក្លោង ជួញដូរចែកចាយគ្រឿងញៀនក្នុងទឹកដីខេត្តកំពង់ធំ ឈ្មោះ ឃ្លាំង ជួ ក្រោយមកក៏បានឃាត់ខ្លួន ជនសង្ស័យចែកចាយម្នាក់ទៀតឈ្មោះ ណូ សំណាង ដែលជាកូនកញ្រ្ចែងរបស់ជនសង្ស័យឈ្មោះ ឃ្លាំង ជួ  ដែលមានតួនាទីទៅចែកចាយនៅតាម ហាងខារាអូខេ និងកន្លែងសប្បាយនានា និងតាមតំបន់ជនបទ រួមទាំងបានចែកចាយដល់ក្មេងៗ ដែលជាយុវ័យ ទីបំផុតក៏បានឃាត់ខ្លួនបាននៅ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ  ។ឯកឧត្តមស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ដោយការខិតខំប្រឺងប្រែងរបស់ កម្លាំងសមត្ថកិច្ចជំនាញ បានបន្តនិតិវិធី ស្រាវជ្រាវបន្តឈានដល់ការឃាត់ខ្លួន សរុបទាំងអ្នកជួញដូរ និងចែកចាយ ប្រើប្រាស់ចំនួន១០នាក់ ក្នុងនោះក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ សុំឲ្យសហការជាមួយសមត្ថកិច្ច ទោះជានៅតំបន់ណា ដែលលោកបានឃើញ សូមឲ្យជួយផ្តល់ព័ត៌មានមកសមត្ថកិច្ច ដែលមានការចូលរួមទាំងអស់គ្នា ព្រោះបញ្ហាគ្រឿងញៀន មិនមែនជាបញ្ហារបស់សមត្ថកិច្ចតែម្នាក់នោះទេ គឺគ្រឿងញៀនបានបំផ្លាញសង្គមជាតិ គ្រឿងញៀនអនាគត់ បំផ្លាញសុខភាព របស់បងប្អូនកូនចៅរបស់ប្រជាពលរដ្ឋយើង ដូច្នេះវាជាកាតព្វកិច្ចរួម គ្រប់ស្ថាប័ន អង្គភាព ប្រជាពលរដ្ឋគ្រប់ស្រទាប វណ្ណៈ ត្រូវចូលរួមការពារទប់ស្កាត់ទាំងអស់គ្នា ដើម្បីអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព។ឯកឧត្តមស្នងការនគរបាលខេត្តកំពង់ធំ បានមានប្រសាសន៍កោតសរសើរ ដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ  និងអធិការ ស្រុក ក្រុង ដែលបានខិតខំប្រឹងប្រែង ក្នុងកាតព្វកិច្ចបំរើប្រជាជន ដើម្បីសន្តិសុខសុវត្តិភាព ក្រោមការដឹកនាំរបស់ ឯកឧត្តម សុខ លូ អភិបាលនៃគណអភិបាលខេត្តកំពង់ធំ និងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាល ខេត្តកំពង់ធំ ដែលបាន ផ្តោតលើការ ទប់ស្កាត់បង្រ្កាបបទល្មើសនានា នៅក្នុងខេត្តកំពង់ធំ ធ្វើឲ្យមានការថយចុះ គួរឲ្យកត់សម្គាល់ និងសម្រេចបានជោគជ័យ ។

ដោយ ប៊ុន រដ្ឋា