រថយន្តបុកម៉ូតូជិះមិនគោរពចរាចរណ៍បណ្ដាលអោយយុវជនម្នាក់រងរបួសធ្ងន់និងខូចម៉ូតូ១គ្រឿង តៃកុងរថយន្ដចុះរត់បាតស្រមោល

0

កំពង់ធំ= គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ ក្នុងទឹសដៅស្របគ្នា(ពីត្បូងទៅជើង)បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់និងខូចខាតម៉ូតូ០១គ្រឿង ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង២១និង១០នាទី ថ្ងៃពុធ ១២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃ០១ ខែឧសភា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ភូមិមឈាយ ឃំំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានអោយដឹងថា រថយន្តម៉ាកហ៊ីយិនដាយ ពណ៌ស ផ្លាកលេខព្រះសីហនុ3A.6829 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។ ចំណែកម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ធំ1K.7231 បើកបរដោយឈ្មោះ ខេត.ចិន្តា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិដូនល្អ ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ (មុខរបរកសិករ)(របួសធ្ងន់)(ពាក់មួកសុវត្ថិភាព)។
មូលហេតុជាបឋមបង្កដោយអ្នកបើកបរម៉ូតូ បើកបរមិនប្រកាន់ស្តាំ(មិនប្រកាន់គន្លងផ្លូវម៉ូតូរបស់ខ្លួន)។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនិងធ្វើកំណត់ហេតុនិងបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យ រួចប្រមូលវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ព្រមទាំងបើកការស៊ីបអង្គេត រកមុខសញ្ញាជនបង្កខាងរថយន្ដ៕ប៊ុនរិទ្