គោយន្ដកន្ត្រៃយ៍បើកបរមិនគោរពចរាចរណ៍ចុះរត់បាតស្រមោលបន្ទាប់ពីបុកម៉ូតូ ស្លាប់បុរសម្នាក់និងម្នាក់ទៀតរបួសធ្ងន់ខូចខាតម៉ូតូ១គ្រឿង

0

កំពង់ធំ = គ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូបុកគោយន្តកន្ត្រែយ៍ ក្នុងទឹសដៅស្របគ្នា(ពីជើងទៅត្បូង)បណ្តាលអោយបុរសម្នាក់ ស្លាប់និងម្នាក់ទៀតរង របួសធ្ងន់ខូចខាតម៉ូតូ០១គ្រឿងហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១៩និង០០នាទីថ្ងៃពុធ ១២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃ០១ ខែឧសភា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានអោយដឹងថា ម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ធំ1J.7378 បើកបរដោយឈ្មោះ កៀន.ទ្រា ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិព្រៃគុយ ឃំុព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (បុគ្គលិកអង្គការវាយស៊ីភី)(ស្លាប់នៅកន្លែងកើតហេតុ)(មិនពាក់មួកសុវត្ថិភាព)។អ្នករួមដំណើរឈ្មោះ ពាន.សៀនខ័រ ភេទប្រុស អាយុ៣៤ឆ្នាំ(មុខរបរបុគ្គលិកអង្គការវាយស៊ីភី)នៅភូមិ ឃុំជាមួយអ្នកបើកបរម៉ូតូ(របួសធ្ងន់)(ពាក់មួកសុវត្ថិភាព)។
ចំណែកគោយន្ដកន្ត្រៃយ៍ និងអ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ(បើកគោយន្ដកន្ត្រៃយ៍គេចចេញពីកន្លែងកើតហេតុបាត់)។ មូលហេតុជាបឋមបង្កដោយគោយន្ដកន្ត្រៃយ៍ គ្មានភ្លើង និងចំណាំងផ្លាកខាងក្រោយ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនិងធ្វើកំណត់ហេតុនិងបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យ រួចប្រមូលវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ព្រមទាំងបើកការស៊ីបអង្គេត រកមុខសញ្ញាជនបង្កខាងគោយន្ដកន្ត្រៃយ៍៕ប៊ុនរិទ្ធី