ស្ថាប័ន សាលាដំបូង និងអយ្យការតុលាការ ខេត្ត ក្រុងបានប្រគួតកីឡាបាល់ទាត់ដើម្បីរឹតបន្តឹងចំណងសាមគ្គីភាពនិងមិត្តភាព

0

កំពង់ធំ៖ ខេត្តកំពង់ធំ មានកិត្តិយសបានធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡារបស់ស្ថាប័ន សាលាដំបូង និងអយ្យការអមតុលាការ  ខេត្តក្រុង ដើម្បីរឹតបន្តឹងចំណងសាមគ្គីភាពនិងមិត្តភាព ដែលមានក្រុមកីឡាករ  ស្ថាប័ន សាលាដំបូង និងអយ្យការ តុលការខេត្តកំពង់ធំមានឈ្មោះ ចង្រិតដែកកំពង់ធំ បានប្រកួតជាមួយនិង ក្រុមកីឡាករបាល់ទាត់ ឈ្មោះ សេនាយុត្តិធម៌  ដែលមកពីសមាជិកឧត្តម ក្រុមប្រឹក្សានៃអង្គចៅក្រម ប្រធាន អនុប្រធាន ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រម មេធាវី ក្រឡាបញី តុលាការ និងមន្ត្រីនៃក្រសួងយុត្តិធម៌ បានប្រកួតនៅរសៀលថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០១៩។ ការប្រកួតនេះ បានធ្វើឡើងនៅ ក្លឹបកីឡាសន្តិភាព ស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលបានដឹកនាំក្រុមកីឡាករដោយ ឯកឧត្តម សេង ប៊ុនឃាង សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមអគ្គព្រះរាជអាជ្ញារងតុលាការកំពូល និងឯកឧត្តម សម ប៊ុនថុន សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ រួមទាំងក្រុមកីឡាករល្បីៗជាច្រើនរូបទៀត ដោយបានបញ្ជាក់ពីគោលបំណង ជម្រុញឲ្យមានការ ប្រកួតកីឡាករ រវាងស្ថាប័ន តុលាការ និងអយ្យការ ខេត្តក្រុង គឺផ្តោតលើការរឹតបណ្តឹងសម្ព័ន្ឋមេត្រីភាព មិត្តភាព ដើម្បីសន្តិភាព ។លទ្ធផលនៃការប្រកួតកីឡារវាង កីឡាករ ចង្រិតដែកកំពង់ធំ និង ក្រុមកីឡាករ សេនាយុត្តិធម៌  គឺជ័យជំនះ ត្រូវបានពិន្ទុ ៦ ស្មើរគ្នា គឺឈ្នះទាំងអស់គ្នា ដែលជាការប្រកួតលើកដំបូងនៅក្នុងខេត្តកំពង់ធំ ខណៈកន្លងមក ក្រុមកីឡាករ សេនាយុត្តិធម៌ បានចូលរួមក្នុងទីលានប្រកួតជាច្រើនខេត្តក្រុងមកហើយ តែចុងក្រោយមិនអាច បំបាក់ចង្រិតដែកកំពង់ធំបានឡើយ តែទោះជាយ៉ាងណានោះ ក៏គឺជាកីឡាមិត្តភាពសម្រាប់អ្នកស្រឡាញ់កីឡា។លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានមានប្រសាសន៍ ថ្លែងអំណរគុណ ចំពោះប្រតិភូសមាជិកក្រុមប្រឹក្សានៃអង្គចៅក្រម តុលាករ ខេត្តក្រុង ដែលបានអញ្ជើញមក ប្រកួតកីឡាបាល់ទាត់ មិត្តភាពនៅក្នុងខេត្តកំពង់ធំ ដែលជាខេត្តមានសក្តានុពល សំបូរទៅដោយប្រាងប្រាសាទល្បីល្បាញ ដែលមានប្រាសាទសំបូរព្រៃគុគ ដែលជារមណីយដ្ឋានប្រវត្តិសាស្រ្ត និងរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តជាច្រើន ឲ្យទស្សនាក្រោយពីបញ្ចប់ នៃការប្រកួតកីឡាបាល់ទាត់។ឯកឧត្តម សេង ប៊ុនឃាង សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានមានប្រសាសន៍ថា កត្តាដែលជម្រុញ ឲ្យមានកីឡាមិត្តភាពនេះ គឺបំផុសឲ្យស្ថាប័នអយ្យកាស្រឡាញ់កីឡា យកពេលដ៏មានតំម្លៃមកហាត់កីឡា ដើម្បីសុខភាពរាងកាយមាំមួន និងជាចំណងមិត្តភាពផងដែរ ដោយកន្លងបានទៅប្រកួតនៅតាមបណ្តាខេត្ត មួយចំនួន ក្នុងនោះក៏បានទៅប្រកួតនៅប្រទេសឡាវផងដែរ នៅពេលខាងមុខ គឺមានបំណងពង្រឹងក្រុមកីឡាករទាំងអស់ ចំណុះឲ្យ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឈានទៅប្រកួតជាផ្លូវការនៅលើឆាក អន្តរជាតិផងដែរ ។ដោយ  ប៊ុន រដ្ឋា