សកម្មភាពថ្នាក់ដឹកនាំបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំចុះជួយដោះស្រាយការលំបាកជូនប្រជាពលរដ្ឋជួបគ្រោះមហន្តរាយ

0

កំពង់ធំ៖ ប្រជាពលរដ្ឋ ជួបគ្រោះមហន្តរាយ នៅព្រលប់ថ្ងៃទី ០៤ កន្លងមកនេះដោយភ្លៀងផ្គររន្ទះ និងខ្យល់កន្ត្រាក់ផ្ទះមួយខ្នង មានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ដែលសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំ បានសាងសង់ជូននៅឆ្នាំ ២០១៧ កន្លងមក បណ្តាលឲ្យខ្យល់គួចប៉ើងដំបូលអស់ នៅសល់តែតួផ្ទះ  តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ក្រុមគ្រួសារឡើយ  ។

បន្ទាប់ពីទទួលបានព័ត៌មាន ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជន បានដឹកនាំក្រុមការងារ ចុះទៅផ្ទះរបស់អតីតយុទ្ធជនដែលរងគ្រោះ នៅភូមិត្រាច  ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃអាទិត្យទី ០៥  ខែឧសភា  ឆ្នាំ២០១៩  នាំយកគ្រឿងឈើ ស័ង្កសីនិង គ្រឿង ឧបភោគបរិភោគ អំណោយឯកឧត្ដម ឧត្ដមសេនីយ៍ ឯកហ៊ុនម៉ាណែត  មេបញ្ជាការកងទ័ពជើងគោក  អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា   ដើម្បីជួសជុលផ្ទះជូនលោក ឡន  ណយ  អាយុ ៤៦  ឆ្នំា  និងភរិយាឈ្មោះ វ៉ាន់  ផា  អាយុ៤៦ ឆ្នំា  មានកូនតូចៗនៅក្នុងបន្ទុកចំនួន៣នាក់។ក្រុមការងារ សមាគមបាន ដឹកគ្រឿងឈើ ស័ង្កសី និងសម្ភារៈសម្រាប់ជួសជុល ជម្រកស្នាក់នៅជូនគ្រួសារ លោក ឡន  ណយ  ឡើងវិញនេះ បានចំនាយទឹកប្រាក់ចំនួន៩៥0,០០០ រៀលនិងបានឧបត្ថម្ភបន្ថែម មីយើង ២កេស និងអង្ករ ៥០គ.ក។

អាជ្ញាធរដែនដី និងក្រុមគ្រួសារលោកឡន  ណយ  រួមទាំងប្រជាពលរដ្ឋ បានថ្លែងអំណរគុណ ដ៍ជ្រាលជ្រៅ ជាទីបំផុត និងសូមគោរពជូនពរ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក អគ្គលេខាធិការរង សមាគមអតីត យុទ្ធជនកម្ពុជា  សូមជួបប្រទះតែសេចក្ដីសុខ  សេចក្តីចម្រើន  ក្នុងឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋ សូមឲ្យមានការប្រុងប្រយ័ត្ន ដោយសារតែពេលនេះ ជារដូវភ្លៀងផ្គររន្ទះ ហាមប្រើប្រាស់ប្រព័ន្ឋអីឡិចត្រូចនិច្ច ក្នុងពេលមានភ្លៀង អាចនិងអន្តរាយបាន និងថែរក្សាសុខភាព ពិសារអាហារមានអនាម័យ ។ដោយ  ប៊ុន រដ្ឋា