ពិធីអបអរខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩

0

កំពត៖ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកែប បានរៀបចំពិធីអបអរខួបលើកទី១៥៦ ទិវាពិភពលោក កាកបាទក្រហមកម្ពុជា អឌ្ឍចន្ទក្រហម៨ ឧសភា ប្រធានបទ «ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា» នៅបរិវេណសាលាខេត្តកែបក្រោមអធិបតីភាព ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធិ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឯកឧត្តម កែន សត្ថា អភិបាល នៃគណអភិបាលខេត្តកែប និងឯកឧត្តម សំ សារីន ប្រធានក្រមប្រឹក្សាខេត្ត ឯកឧត្តម តេព យុទ្ធី សមាជិកព្រឹទ្ធសភា ឯកឧត្តម ងួន បៀន តំណាងរាស្រ្តប្រចាំខេត្តកែប ព្រមទាំងមានការចូលរួមពី មន្ត្រីរាជការ អាជ្ញាធរកងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន សិស្សានុសិស្ស ប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។

ឯកឧត្តម កែន សត្ថា អភិបាល នៃគណអភិបាលខេត្ត បានថ្លែងអំណរគុណដល់សប្បរសជនទាំងអស់ និងចាត់ទុកថា នេះជាកិត្តិយសដ៏ធំធេងណាស់សម្រាប់ខេត្តកែបដែលបានរៀបចំកម្មវិធីនេះឡើង និងបានប្រមូលថវិកាពីសប្បុរសជននានា ទាំងក្នុង និងក្រៅខេត្ត ក៏ដូចជាសប្បុរសជនបរទេស ដែលមានចិត្តធម៌ ផ្តល់នូវថវិកាសម្រាប់សាខាកាកបាទក្រហមកម្ពុជាខេត្តកែបនាពេលនេះ។ឯកឧត្តមមានប្រសាសន៍ថា ថវិកាដែលប្រមូលបាននេះគឺសម្រាប់ប្រើប្រាស់ជាមនុស្សធម៍ធ្វើអំណោយជូនឲ្យដល់ដៃអ្នកដែលក្សត់ខ្សោយ ទីទាល់ក្រពិតប្រាកដ ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពូជសាសន៍ ពណ៌សម្បុរឡើយ។

ឯកឧត្តម ក៏បានថ្លែលអំណរគុណចំពោះការចូលរួមពីសំណាក់សប្បុរសជននានា ក្នុងការជួយចែករំលែកថវិកាផ្ទាល់ខ្លួន ដល់កាកបាទក្រហមកម្ពុជាខេត្តកែបនាពេលនេះ គឺជាទង្វើមួយល្អប្រសើរបំផុត ក្នុងការលើកទឹកចិត្ត ស្រោចស្រង់ដល់អ្នកដែលមានភាពខ្វះខាត ខ្សត់ខ្យោយ គ្មានទីពឹង អ្នករងគ្រោះ និងអ្នកងាយរងគ្រោះ ព្រោះពួកគេត្រូវការភាពកក់ក្តៅ និងការយកចិត្តទុកដាក់ខ្លាំងបំផុត។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី បានកោតសរសើរយ៉ាងខ្លាំងដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកែប ដែលកន្លងមកបានធ្វើការងារយ៉ាងសកម្ម និងចុះជួយបានទាន់ពេលវេលានូវរាល់បញ្ហា និងភាពប្រឈមនានារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានថ្លែងគោរព កោតសរសើរខ្ពស់ ដល់ការដឹកនាំប្រកបដោយទឹកចិត្តមនុស្សធម៌ របស់សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានដឹកនាំកាកបាទក្រហមកម្ពុជាជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះទូទាំងប្រទេសកម្ពុជាកន្លងមក។

ឯកឧត្តមក៏បានបន្ថែមទៀតថា សាខាកាកបាទក្រហមកម្ពុជាខេត្តកែបគួរតែខិតខំបន្តជំរុញ បណ្តុះបណ្តាលជំនាញ លើកកម្ពស់ស្មារតី លើកទឹកចិត្តដល់យុវជនដើម្បីចូលរួមក្នុងកិច្ចការនេះ ក៏ដូចជាបង្កើនប្រសិទ្ធភាពការងារមនុស្សធម៌នេះសំដៅធ្វើយ៉ាងណា ធ្វើឱ្យបានច្រើន ធ្វើឱ្យបានល្អ ធ្វើឱ្យបានស៊ីជម្រៅ និងខ្លាំងខ្លាបន្ថែមទៀត