រដ្ឋបាល ខេត្ត កំពង់ចាម បេីក កិច្ច ប្រជុំ ត្រៀម រៀបចំ ទិវា ជាតិ ៨ ឧសភា កាកបាទក្រហម អឌ្ឍ ចន្ទ ក្រហម

0

កំពង់ចាម: ឯកឧត្ដម គួច ចំរើន អភិបាលនៃគណ:អភិបាល ខេត្តកំពង់ចាម នាព្រឹក ថ្ងៃ ទី ៦ ខែឧសភា ឆ្នាំ ២០១៩នេះ បាន ដឹកនាំ កិច្ច ប្រជុំ មួយ ដោយ មាន ការ អញ្ជើញ ចូល រួម ពី លោក លោកស្រី អភិបាលរងខេត្ត លោកអភិបាលក្រុង-ស្រុក លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត ដេីម្បី រៀបចំ ទិវាជាតិ០៨ ឧសភា កាកបាទក្រហម អឌ្ឍចន្ទក្រហម សម្រាប់ខេត្តកំពង់ចាម នឹងធ្វើនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ដែលទិវានេះ ធ្វើឡើងក្នុងគោល បំណងស្វែងរកមូលនិធិពីសប្បុរសជនដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ ខួបលើកទី១៥៦ ក្រោមប្រធានបទ “ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា” នឹងធ្វើនៅទីតាំងសាខាកាកបាទ ក្រហមកម្ពុជា។
ជាមួយគ្នានេះឯកឧត្តម គួច ចំរើន ប្រធានសាខាកាកបាទក្រហមកម្ពុជាសាខាខេត្តកំពង់ចាម លើកឡើងដែរថា រាល់ការជួយឧត្តម្ភជាថវិកា និងសម្ភារៈរបស់សប្បុរសជន បានចែកជូនទៅកាន់ប្រាជាពលរដ្ឋ ដែលកំពុងត្រូវការ ការជួយសង្រ្គោះពិតប្រាកដ។
ឯកឧត្តមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បាន និងកំពុងជួយជនក្រីក្រជនទីទល់ក្រ និងជួយដល់ ប្រជាពលរដ្ឋកម្ពុជាដែលរងគ្រោះ និងងាយរងគ្រោះដោយសារគ្រោះធម្មជាតិជាច្រើននាក់ ហើយសកម្មភាពទាំងអស់នេះ គឺបានទទួល ជោគជ័យទៅបានអាស្រ័យដោយមានការចូលរួមជួយឧបត្ថម្ភអំពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដែលមានទាំងសម្ភារៈ និងថវិកា។
ដូច្នេះឯកឧត្តមសូមអំពាវនាវដល់សប្បុរសជន ទាំងអស់ឲ្យបន្តការចូលរួមជួយជាសម្ភារៈ និងថវិកា ជាមួយសកម្មភាពកាកក្រហមបន្តទៀត៕