ការស្លាប់បុរសម្នាក់នៅក្នុងបន្ទប់ឃុំខ្លួននៅក្នុងប៉ុស្ដិ៍នគរបាលអូស្មាច់យ៉ាងអថ៌កំបាំង គ្រួរសារសុំអំពាវនាវដល់សម្ដេចតេជោហ៊ុនសែន និងសម្ដេចក្រឡាហោមសរខេង ជួយផ្ដល់យុត្តិធម៌ ជួនគាត់ផង

0

ខេត្តឧត្ដរមានជ័យ: ការស្លាប់បុរសម្នាក់យ៉ាងអថ៌កំបាំងបំផុត នៅក្នុងបន្ទប់ឃុំខ្លួន ក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់អូស្មាច់ក្រុងសំរោង ខេត្តឧត្ដរមានជ័យកាលពីថ្ងៃទី៤ខែឧសភាឆ្នាំ២០១៩នេះ។សពរងគ្រោះឈ្មោះធូ ហាត ភេទប្រុសអាយុ ៣៧ឆ្នាំ រស់នៅភូមិក្រសាំង សង្កាត់បុសស្បូវ ក្រុងសំរោងខេត្តឧត្ដរមានជ័យ។ម្ដាយឈ្មោះ ប៉ាល់ ភិន អាយុ៥៦ឆ្នាំ ជាស្រីមេម៉ាយ និងមានកូន ចំនួនពីនាក់ទី១÷ឈ្មោះ ធូ ហាត អាយុ៣៧ឆ្នាំ ដែលបានស្លាប់
ទី២÷ធូ ហៀត ភេទប្រុសអាយុ ២៨ឆ្នាំ រស់នៅភូមិក្រសាំង ក្រសាំងសង្កាត់បុស្បូវ ក្រុងសំរោង។

ក្រុមគ្រួរសារសាសព ដែលបានស្លាប់នៅក្នុងបន្ទប់ឃុំខ្លួន នៅក្នុងប៉ុស្ដិ៍បគរបាលរដ្ឋបាលសង្កាត់អូស្មាច់បានសូមអំពាវនាវ សូមអោយ សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចក្រឡាហោមសរខេង និងនាយឧត្ដមនីយ៍នេតសាវឿន អគ្គស្នងការនគបាលជាតិ ជួយផ្ដល់យុត្តិធម៌ជូនដល់គ្រួរសារគាត់ផង។ដែលកូនរបស់គាត់បានស្លាប់អត់ដឹងអំពីម៉ូលហេតុនៅក្នុងបន្ទប់ឃុំខ្លួននៅក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់អូស្មាច់ កាលពីថ្ងៃទី៤ខែឧសភាឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ។

ក្រុមគ្រួសារសពបានបញ្ជាក់ថាប៉ូលិសប៉ុស្ដិ៍ស្បូវបានទូសព្ទ័តាមរយះអនុភូមិបុស្បូវ អោយក្រុមគ្រួសារសពចាំទទួលសពនៅវត្ដនិងធ្វើការបូជាតែម្ដង តែសាច់ញាតមិនព្រម ក៍រថយន្ដសាមុយដឹកមកផ្ទះ ដើម្បីស្រួលធ្វើបុណ្យ.។ ពេលដឹកសពដល់ផ្ទះខាងប៉ូលិសបានយកប្រាក់២០ម៉ឺនរៀលចូលបុណ្យ។

រឿងស្លាប់របស់បុរសខាងលើមិនដឹងថាបណ្ដាលមកពីមូលហេតុអ្វីឡើយ ដោយ លោកជ័យវាសនា មេប៉ុស្ដិ៍នគរបាលរដ្ឋបាលអូស្មាច់ ព្យាយាមលាក់បាំងការពិត្យដោយលោកបានបំភ្លឺតាមទូសព្ទ័ថា លោកមិនបានដឹងរឿងអ្វីទាំងអស់ ព្រោះមិនមានហេតុការណ៍មនុស្សនៅនិងប៉ុស្ដិ៍របស់លោកទេ។ដោយសារតែការស្លប់មនុស្សម្នាក់យ៉ាងអថ៌កំបាំងអត់មានមូលហេតុ និងមិនមានការទទួលខុសត្រូវទើប។ក្រុមគ្រួសារមិនអស់ចិត្ត ក៍បានសូមអំពាវនាវ ដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ព្រមទាំងសម្ដេចក្រឡាហោមសរខេង និងអគ្គស្នងការនគរបាលជាតិ នាយឧត្ដមសេនីយ៍ទោ នេត សាវឿន ជួយរកយុត្តិធម៌ជូនដល់ក្រុមគ្រួរសាររបស់គាត់ផង៕