កាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបន្តទទួលបានជំនួយសប្បុរសសម្រាប់ការបន្ថយការលំបាករបស់ជនរងគ្រោះ

0

បន្ទាយមានជ័យ ៖ កាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបន្តទទួលបានជំនួយសប្បុរសសម្រាប់ការបន្ថយការលំបាករបស់ជនរងគ្រោះទាំងឡាយ ។ ក្នុងអង្គមីទិ្ទញអបអរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍច័ន្ទ ក្រហម ៨ឧសភាឆ្នាំ២០១៩ ដែលនៅខេត្តបន្ទាយមានជ័យបានប្រារព្ធកាលពីថ្ងៃទី៦ខែសភាក្រោមអធិបតីភាពលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ការរៃអង្គាសរបស់កាកបាទក្រហមខេត្តនេះ ទទួលជំនួយសប្បុរសធម៍សរុបបណ្តោះអាសន្នជាសមមូលចំនួន១៣៥.៥៨៩,៤ដុល្លាសរអា ។
លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានអោយដឹងថា : ក្នុងនាមគណ:កម្មាធិការសាខានិងក្នុងនាជនរងគ្រោះ លោកសូមសម្តែងការកោតសរសើរនិងគោរពដឹងគុណចំពោះទឹកចិត្តសប្បុរសធម៍ ព្រហ្មវិហារធម៍ដែលសប្បុរសជនទាំងឡាយបានបានរួមចំណែកជួយជនរងគ្រោះនិងជនងាយរងគ្រោះបំផុតតាមរយ:សាខាកាកបាទក្រហមកម្ព្ជជាខេត្តកន្លងមក ដោយបានរួមចំណែកកាត់បន្ថយការលំបាកចំពោះមុខរបស់ជនរងគ្រោះដែលត្រូបការជំនួយ។
លោកបានបន្តថា: ចំពោះខេត្តបន្ទាយមានជ័យកាលពីឆ្នាំ២០១៨ និងក្នុងឆ្នាំ២០១៩នេះ គ្រោះមហន្តរាយ គ្រោះភ័យបាននិងកំពុងបន្តកើតមានច្រើន ។ហេតុនេះជំនួយសប្បរសធម៍បន្ថែមទៀតពិតជាបានជួយដល់ជនរងគ្រោះ ។ ដូចពីខែឧសភាឆ្នាំ២០១៨ដល់ខែឧសភាឆ្នាំ២០១៩ សាខានិងអនុសាខាបានចែកអំណោយមនុស្សធម៍ដល់ជនរងគ្រោះ១.១៦៣គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់ អគ្គីភ័យ រន្ទះបាញ់ ផ្ទុះមីន លង់ទឹក និងគ្រួដារងាយរងគ្រោះផ្សេងៗ  ។

ជាងនេះទៅទៀតសាខា បានពង្រឹងសមត្ថភាពកសាងភាពធន់ដល់សហគមន៍ មានសង់ផ្ទះ ជីកអណ្តូង ផ្តល់សម្ភារ:ចាំបាច់នានា ។បានលើកកម្ពស់ការអភិវឌ្ឍន៍សមត្ថភាពសហគមន៍ បានផ្សេព្វផ្សាយពីអនាម័យទឹកស្អាត គ្រាប់មីន យុទ្ធភ័ណ្ឌ និងផ្តល់អាហារូបករណ៍ដល់យុវជនកាកបាទក្រហម ។និងផ្តល់អំណោយអង្ករ ធុងស្តុកទឺក ម៉ូទ័របូមទឹក កញ្ចប់ទ្រទ្រង់សុខភាព..ដល់មណ្ឌល ពន្ធនាគារ និងមុខសញ្ញាជនក្រីក្រនានា ។
លោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យនិងជាប្រធានកិត្តិយសសាខាបានអានសេចក្តីថ្លែងការណ៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពជាក្នុងអង្គមីទិ្ទីញអបអរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍច័ន្ទ៨ឧសភាឆ្នាំ២០១៩ ក្រោមប្រធានបទ :” ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា ” ដែលឆ្លុះបញ្ចាំងនូវសេចក្តីថ្លែងអំណគុណនិងកោតសរសើរដល់ជំនួយសប្បុតសធម៍ សមិទ្ធិផលនិងវឌ្ឍនភាពរបស់សាខាក្នុងការផ្តល់សេវាមនុស្សធម៍ កាលពីឆ្នាំ២០១៨និងអនុសាសន៍សម្រាប់សាខា អនុសាខានៅឆ្នៃ២០១៩នេះ ។
តមក ពិធីនោះ លោកស្រីម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានផ្តល់រង្វាន់ដល់កុមារ យុវជនឆ្នើមដែលទទួលស្គាល់ពីកាកបាទក្រហម ។ហើយលោកស្រីនិងគណ:អធិបតីបានទទួលអំណោយសប្បុរសពីឥស្សរជន សប្បុរសជនគ្រប់សមាសភាពក្នុងស្ថាប័នសាធារណ: សង្គមមហាជននិងផ្នែកឯកជន ដែលបានជាប្រាក់រៀលខ្មែរ ប្រាក់បាតថៃនិងប្រាក់ដុល្លាសរអា បណ្តោះអាសន្នជាសមមូលចំនួន១៣៥.៥៨៩,៤ដុល្លាសរអា ៕