ប្រធានមន្ទីរបរិស្ថាន ចុះឃាត់ប្រជាពលរដ្ឋរុករាន្ទដីព្រៃរបស់រដ្ឋនិងសាងសង់ខ្ទមចាំដីអានាធិបតេយ្យ

0

កំពង់ធំ៖ លោកតុប កក្តដា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ បានដឹកនាំមន្ត្រីឧទ្យានុរក្សប្រចាំការនៅដែនជម្រកសត្វព្រៃព្រៃឡង់ ចុះឃាត់ប្រជាពករដ្ឋ ដែលមករុករាន្ទដីព្រៃហាមឃាត់របស់រដ្ឋ ដោយកាប់ឆ្ការ និងសាងសង់ខ្ទមចាំដី ដោយអានាធិបតេយ្យ ស្ថិតនៅតំបន់ត្រពាំងប្រើស តំបន់ភ្នំក្រហម និងតំបន់ស្រែប្រាំង ជាប់ព្រំប្រទល់ខេត្តក្រចេះ ដោយចាប់ផ្តើមប្រតិបត្តិការទប់ស្កាត់ចាប់ពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០១៩ តទៅ ដោយពុំមានពេលកំណត់រហូតដល់ទប់ស្កាតបានមួយភាគរយ។

លោកតុប កក្តដា ប្រធានមន្ទីរបរិស្ថានខេត្ត បានឲ្យដឹងផងដែរថា បន្ទាប់ពីទទួលបានព័ត៌មាន ថាមានករណី រុករាន្ទដីព្រៃនៅក្នុងតំបន់ដែនសមត្ថកិច្ចគ្រប់គ្រងរបស់បរិស្ថាន ក៏បានដឹកនាំ មន្ត្រីឧទ្យានុរក្សប្រចាំការនៅដែនជម្រកសត្វព្រៃព្រៃឡង់ សរុបចំនួន២១នាក់ បានចុះល្បាត និងពិនិត្យមើលការលួចចូលកាប់​ទន្ទានដី និងលួចសាងសង់ផ្ទះនៅដោយគ្មានការអនុញ្ញាតិ ទើបសមត្ថកិ្ច បានឲ្យប្រជាពលរដ្ឋ ធ្វើកិច្ចសន្យារុះរើខ្ទមចំនួន០២ម្ចាស់ និងកិច្ចសន្យាមិនអោយសាង់សង់រោងសា្នក់នៅចំនួន០១នាក់ រួមទាំងបានដុតកំទេចចោលផ្ទះ​សា្នក់​នៅសង់យកដីមួយកន្លែង ។

លោកតុប កក្តដា បានបន្តថា សកម្មភាពរបស់សមត្ថកិច្ចបរិស្ថាន និងបន្តការងារទប់ស្កាត់បន្តទៀត ដោយ​សារតែការរុករាន្ទដីព្រៃនេះ គឺមានមេក្លោងជាអ្នកនៅពីក្រោយ និងឃ្លាំមើលអ្នកស៊ីឈ្នួលដុតព្រៃយកដី ដើម្បីចាប់មេក្លោង យកមកផ្តន្ទាទោសតាមច្បាប់ ដែលបានធ្វើសកម្មភាពយ៉ាងសកម្ម បំផ្លាញព្រឈតំបន់ការពារធម្មជាតិ ។

ដោយ ប៊ុន រដ្ឋា