ឯឧ យន្ត មីន កម្មករនិយោជិតបានយកចិត្តទុកដាក់ដើម្បីធ្វើ អោយប្រសើរឡើងទាំងជីវភាពនិងសុខមាលភាព”

0

ខេត្តព្រះសីហនុ៖ សួស្តីសួស្តីថ្ងៃទី 9 ខែឧសភាឆ្នាំ 2019 អភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីនបានអញ្ជើញជាអធិបតីក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី 133 នៃទិវាពលកម្មអន្តរជាតិ 1 ឧសភា ដែលបានប្រារព្ធធ្វើនៅបរិវេណតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដោយមានកិច្ចសហការរវាងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងមន្ទីរការងារខេត្តរួមទាំងវត្តមានមន្ត្រីរាជការតាមអង្គភាពមួយចំនួននិងកម្មករកម្មការិនី5០០នាក់។

ឯកឧត្ដម យន្ត មីន និយាយថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុនសែនជាប្រមុខបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញបរិបូណ៌មានស្ថិរភាព មានសន្តិសុខល្អ ។នេះគឺជាឱកាសមាសសម្រាប់ធ្វើអោយមានការអភិវឌ្ឍគ្រប់វិស័យ។ទន្ទឹមនេះ កម្មករនិយោជិតទាំងអស់បាននឹងកំពុងគិតគូរយ៉ាងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលដើម្បីលើកស្ទួយជីវភាពនិងសុខមាលភាពរបស់រដ្ឋ និងកម្មករនិយោជិត។
កិច្ចខិតខំនេះវាបានធ្វើអោយប្រសើរឡើងទាំងជីវភាពនិងសុខមាលភាពរបស់ពួកគាត់បច្ចុប្បន្ននេះ។
ចំពោះមុខនេះរដ្ឋាភិបាលកំពុងជម្រុញថែមទៀតដល់ផ្នែកពាក់ពន្ធ័ដើម្បីធ្វើស្ថានភាពកម្មករនិយោជិតកាន់តែមានភាពប្រសើរឡើងរស់នៅដោយភាពសមរម្យសំបូរសប្បាយក្នុងសង្គមជាតិ។

ជាមួយគ្នានេះដែរឯកឧត្តមបានក្រើនរំលឹកដល់កម្មករនិយោជិត១.ត្រូវគិតថារោងចក្រជាឆ្នាំងបាយនិងជាប្រភពចំណូលរបស់ខ្លួន។២.ងាកចេញឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនអាចនាំមកនូវក្តីវិនាសអន្តរាយ។
៣.គោរពច្បាប់ចរាចរណ៍ពេលបើកបរ៤.ចូលរួមថែរក្សាបរិស្ថាន កុំបោះសំរាមពាសវាសពាសកាលនាំអោយប៉ះពាល់ដល់បរិស្ថាន។៥.ចូលរួមអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពអោយបានល្អ។៦.គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនថែមទៀតក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្ដេចតេជោ ហ៊ុន សែន។(សាវ៉ុន)