​លោកជំទាវ​ម៉ែន​. សំអន គាំទ្រ​កម្មវិធី​ថែ​រទាំ​ភ្នែក​និង​ពិនិត្យ​សុខភាព​និង​វះកាត់​មាត់​ឆែប​របស់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​កម្ពុជា​អូស្ត្រាលី​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឥតគិតថ្លៃ !

0

ស្វាយរៀង​ ​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែ​កក្ត​ដា​ឆ្នាំ​២០១៤​លោកជំទាវ​ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​ជា​អ្នកតំណាង​ ​រាស្ត្រ​មណ្ឌល​ស្វាយរៀង​បាន​ថ្លែង​នូវ​ការ​អរគុណ​និង​គាំទ្រ​ចំពោះ​កម្មវិធី​មនុស្ស​ធ​ម៏​ផ្នែក​វះកាត់​មាត់​ឆែប​របស់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​អង្ក​ការ​operation smile​កម្ពុជា អូស្ត្រាលី​និង​ក្រុម​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​និង​ក្រុម​សមាគមន៍​ផ្នែក​ភ្នែក​ដែល​បាន​សហការ​ចុះមក​បំពេ​ញ​បេសកម្ម​មិត្តភាព​ក្នុងការ​មកជួយ​ពិនិត្យ​សុខភាព​ភ្នែក​និង​ព្យាបាល​ជំងឺ​និង​វះកាត់​មាត់​ឆែប​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​មកពី​មូលដ្ឋាន​ភូមិ​ឃុំ​ស្រុក​ក្រុង​ស្វាយរៀង​ខេត្តស្វាយរៀង​ដោយ​ឥតគិតថ្លៃ​រាប់ពាន់នាក់ ។​ ​20140706_082640

ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ទាំង​៣​ក្រុម​មាន​កម្ពុជា​និង​អូស្ត្រាលី​ដែល​មក​បំពេញ​បេសកម្ម​ពិនិត្យ​ព្យាបាល​ពលរដ្ឋ​កម្ពុជា​នៅ​ទូទាំង​ខេត្តស្វាយរៀង​រាប់ពាន់ នាក់​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តស្វាយរៀង​រយះពេល​៤​ថ្ងៃនោះ​ក្រោម​វត្តមាន​លោក​ហុ​៊​ន ម៉ា​ណែ​ត​និង​លោក​ឌី​វិជ្ជា​ប្រធាន​យុវជន​ស្ម័គ្រចិត្ត​ខេត្តស្វាយរៀង​ដឹកនាំ​ចុះ​ផ្ទាល់​តែម្តង​។​ ​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​កម្ពុជា​អូស្ត្រាលី​និង​ក្រុម​សមាគមន៍​យុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​និង​ក្រុម​សមាគមន៍​ផ្នែក​ភ្នែក​ដែល​បាន​សហការ​មក​បំពេ​ព​បេសកម្ម​មិត្តភាព​កម្ពុជា អូស្ត្រាលី​ជានិច្ចកាល​តែងតែ​អនុវត្ត​កម្មវិធី មនោសញ្ចេតនា​ព្រុំដែន​ពិនិត្យ​ជម្ងឺ​ផ្តល់​ ​ថ្នាំសង្កូវ​និង​ជូន​កាដូ​ដល់​ជនក្រីក្រ​ជា​ហូរហែរ​ដោយ​គិតថ្លៃ​ជា​បន្តបន្ទាប់​។​ ​20140706_090240

នេះ​ជា​សកម្មភាព​មនុ​ស្សធ​ម៏ មួយ​ដែល​ស្របតាម​គោលនយោបាយ​ដ៍​ត្រឹមត្រូវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ជា​នាយករដ្ឋមន្ត្រី​និង​ខាង​កាកបាទក្រហមកម្ពុជា​ដែ់លមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បុ​៊​ន​រ៉ានី​ហ៊ុនសែន​ជា​ប្រធាន​ដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​។​ ​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​លោកជំទាវ​ម៉ែន សំអន បាន​ថ្លែង​នូវ​ការ​អរគុណ​និង​ ​គាំទ្រ​ចំពោះ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​បេសកម្ម​មិត្តភាព​កម្ពុជា អូស្ត្រាលី​ក៍​ដូច​រដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​ក៍​ដូច​រដ្ឋាភិបាល​អូស្ត្រាលី​តែងតែមាន​ទំនាក់ទំនង​ល្អ​លើ​គ្រប់​វិស័យ​ទាំង​ការងារ​ការទូត​ការងារ​មនុស្ស​ធ​ម៏​ការងារ​វិនិយោគ​មិន​ថា​តូចធំ​ជាមួយ​កម្ពុជា​។​20140706_092315

​លោកជំទាវ​សំណូមពរ​សូម​ឲ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​កម្ពុជា​អូស្ត្រាលី​បន្តសកម្មភាព​មនុ​ស្សធ​ម៏​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា​ពិសេស​តាម​ព្រុំដែន​ខេត្តស្វាយរៀង​ក៍​ដូច​ខេត្ត​ជាប់​ព្រុំដែន​ដទៃទៀត​។​ ​ជាមួយគ្នានេះដែរ​លោកជំទាវ​បាន​នាំ​អំណោយ​អនុស្សាវរីយ៍​របស់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ជាង​២០០០ នាក់​ដែល​មក​ព្យាបាល​ជំងឺ​ដោយមា្ន​ក់ៗ​ទទួល​បានកូន​តុក្កតា​នំ​១​ថ្នាំដុះធ្មេញ​ទឹក​សុទ្ធ​១​ដប​និង​ថ្នាំពេទ្យ​មួយ​កំ​ប្លេ​រ​បន្ទាប់ពី ពិនិត្យ​ព្យាបាល​រួច ។ វិមាន​ ​20140706_083229