រដ្ឋបាល ខេត្ត កំពង់ចាម ប្រារព្ធ ទិវា អន្តរជាតិ ស្តីពី គ្រួសារ ១៥ ឧសភា ឆ្នាំ ២០១៩

0

កំពង់ចាម : ឯកឧត្ដម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា និងលោកជំទាវ បាន អញ្ជើញ ជា គណៈអធិបតី ក្នុង ការ ប្រារព្ធ ទិវា អន្តរជាតិ ស្តីពី គ្រួសារ ១៥ ឧសភា ក្រោម ប្រធានបទ “សុខុមាលភាពគ្រួសារជាកាតាលិករ ក្នុងការអនុវត្តប្រពន្ធ័គាំពារសង្គមនៅកម្ពុជា ” នៅ សាលសន្និសីទ សាលាខេត្តកំពង់ចាម ដោយ មាន ការ អញ្ជើញ ចូល រួម ពី ឯកឧត្តម គួច ចំរើន អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម ព្រមទាំង លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត និងនិវត្តជន ចាស់ជរាជាច្រើនរូប ផងដែរ។

ថ្លែង ក្នុង ពិធី នោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត កំពង់ចាម បាន លេីក ឡើង ថា ជា មោទនភាព ដ៏ វិសេស បំផុត សម្រាប់ ខេត្ត កំពង់ចាម ដែល ទទួល បាន ការ ផ្តល់ កិត្តិយស ពី ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និង យុវនីតិសម្បទា ឲ្យ ធ្វើ ជា ម្ចាស់ ផ្ទះ ក្នុង ការ រៀបចំ ប្រារព្ធ ទិវា អន្តរជាតិ ស្តីពី គ្រួសារ ១៥ ឧសភា ឆ្នាំ ២០១៩ នេះ ក្រោម ប្រធានបទ “សុខុមាលភាព គ្រួសារ ជា កាតាលីករ ក្នុង ការ អនុវត្តន៍ ប្រព័ន្ធ គាំពារ សង្គម នៅ កម្ពុជា ” ក្នុង ស្ថានភាព ដែល ប្រទេស ជាតិ យើង បច្ចុប្បន្ន កំពុង ស្ថិត ក្នុង ភាព អនុគ្រោះ ដ៏ ល្អ ប្រសើរ ដែល បង្ក លក្ខណៈ សម្បត្តិ ឲ្យ ប្រជាពលរដ្ឋ យេីង បន្ត រួម សាមគ្គី រួម កម្លាំង គ្នា ប្រឹងប្រែង ឈានទៅ សម្រេច សមិទ្ធិផល ធំ ៗ ថ្មី ៗ ទៀត ក្នុង ដំណើរ ការ កសាង ជាតិ និង លេីក កម្ពស់ ជីវភាព រស់នៅ របស់ ខ្លូន ។

ឆ្លៀត ក្នុងឱកាសនោះ ដែរ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើឡើងថា ទិវាអន្តរជាតិ ស្តីពីគ្រួសារ ១៥ ឧសភា ឆ្នាំ២០១៩នេះ គឺជាការដឹងគុណដល់មាតា បិតាដែលបានអប់រំប្រៀនប្រដៅកូនចៅ និងថែរក្សា ឱ្យបានរៀន សូត្រឱ្យមានចំណេះដឹងរហូតបានក្លាយជាមូលធនបញ្ញាដ៏មានសក្តានុពលក្នុងការរួម ចំណែកអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។ ដោយ គ្រួសារ គឺជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់រូប ជាកម្លាំងចលករក្នុងការជំរុញកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌ ពិសេសរក្សា បាននូវ សន្តិភាព និងស្ថិរភាពជាតិដែលជាកត្តាក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមជាតិ ដែលប្រទេសយើងរក្សាបាននូវកំណើនសេដ្ឋកិច្ចជានិច្ច ដែលធ្វើ ឲ្យ យើង មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។

ឯកឧត្តម វង សូត បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិតទុកដាក់យ៉ាងខ្លាំង តាមរយៈការកសាងនូវគោលនយោបាយជាច្រើនដូចជាគោលនយោបាយជាតិគាំ ពារសង្គម និងគោលនយោបាយជាតិមនុស្សចាស់។ ហើយ នៅខែមិថុនា ឆ្នាំ២០១៩នេះរាជរដ្ឋាភិ បាលបានដាក់ កម្មវិធីឧបត្ថម្ភ ស្ត្រីមានផ្ទៃពោះនិងកុមារមានអាយុក្រោម២ឆ្នាំក្នុងគ្រួសារក្រីក្រ ផង ដែរ ៕