អភិបាលខេត្តកំពង់ចាមពន្លឿក្នុងការសាងសង់ច្រាំទន្លេឲ្យបានរួចរាល់មុនរដូវទឹកឡើង

កំពង់ចាម = ឯកឧត្តម គួច ចំរើន អភិបាលនៃគណអភិបាលខេត្តកំពង់ចាម អមដំណើរ ដោយ មន្ត្រីជំនាញពាក់ព័ន្ធ នាព្រឹក ថ្ងៃ ទី ១២ ខែឧសភា ឆ្នាំ ២០១៩នេះ បាន អញ្ជើញ ចុះទៅ ពិនិត្យ ការសាងសង់ឡេីងវិញនូវច្រាំងការពារទន្លេ មេគង្គ មុខ ទីរួមខេត្តកំពង់ចាម ដែលកន្លងមក រងការ បាក់ស្រុតយ៉ាងធ្ងន់ធ្ងរ ព្រមទាំងបាន ជំរុញ ពន្លឿ ក្នុង ការ សាងសង់ នេះ ព្រោះ រដូវ ទឹក ឡើង ជិត ឈាន មក ដល់ នាពេល ខាង មុខ នេះ ហើយ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត កំពង់ចាម បាន ថ្លែង ការ កោតសរសើរ ដល់ ក្រុមជាង ដឹកនាំដោយ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី ក្រសួង ធនធាន ទឹក និង ឧតុនិយម ដែលបានប្ដេជ្ញា ប្រឹងប្រែង អោយទាន់រដូវទឹកឡើង ព្រមទាំង ថ្លែងអំណរគុណ ដល់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ដែលបានខិតខំ ចែករំលែកថវិកា តាមការសម្រេចរបស់សម្ដេចតេជោ ជូន ប្រជាពលរដ្ឋ ក្រុងកំពង់ចាម។

ឯកឧត្តម អភិបាលខេត្ត បាន ជុំរុញ ដល់ ការ សាងសង់ នេះ ត្រូវ ធ្វើ ឲ្យ រឹងមាំ ទាំង មានគុណភាពតាមបទដ្ឋាន ស្តង់ដាបចេ្ចកទេសនៃសំណង់ មិនត្រូវបណ្តែតបណ្តោយឲ្យមានការយឺតយ៉ាវ ខ្លាចទឹកទន្លេឡើងសំណង់មិនទាន់ រួចរាល់ គឺយើងមានបញ្ហប្រឈមជាច្រើន ចំពោះច្រាំងផ្សេងទៀត អាចបាក់ស្រុតបន្ថែមទៀត ហើយ ក្រុងកំពង់ចាមយើង អាចប្រឈមទឹកជនលិចនោះនាំឲ្យមានផល់បំពាល់នៅរាល់ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងទៀតផង។

លោកអ៊ុម វិបុល ប្រធានមន្ទីរធនធានទឹកនិងឧតុនិមខេត្តកំពង់ចាម បាន ឲ្យដឹងថា គ្រោះ ធម្មជាតិទឹកទន្លេមេគង្គ បាន ធ្វើ ឲ្យ ច្រាំង ទន្លេ ត្រង់ ចំនុច មុខ សណ្ឋាគារ មេគង្គ ក្នុង សង្កាត់ កំពង់ចាម ក្រុង កំពង់ចាម ដែល បាន រង ការ ខូចខាត បាក់ ស្រុតរអិលចូលទៅក្នុងទន្លេ មេគង្គ មាន ប្រវែងប្រមាណជាង១៦០ ម៉ែត្រ ដែលបណ្តាល ឲ្យខឿនសួនច្បា បង្កាន់ដៃសួនច្បា រ រូបសំណាក់ ដី រី ត្រូវ បាន ស្រុត ទ្រេតចូលទៅច្រាំងទន្លេ ។ រួម នឹង កំរាល ឥដ្ឋការ៉ូឡា ត្រូវ រង បាក់បែកផងដែ ហើយការស្ថាបនាខឿនច្រាំងទន្លេដោយក្រុមបច្ចេកទេស របស់ ក្រសួង ធនធានទឹកនិងឧតុនិយម។
លោក ប្រធានមន្ទីរបានឲ្យដឹងទៀតថា រាជរដ្ឋាភិបាលសម្រេចផ្តល់នូវទឹកប្រាក់ប្រមាណជា ១,៦លានដុល្លាតាមរយះក្រសួងធនធានទឹកនិងឧតុនិម ហើយការសាងសង់មានប្រវែង ១៧០ម៉ែត្រ ជម្រៅ ២១ម៉ែត្រ សាងសង់ដោយក្រុមបច្ចេកទេសក្រសួងធនធានទឹកនិងឧតុនិម ហើយមកដល់ពេលនេះ គឺសម្រចបានប្រហែលជាង១០%ហើយ និង ជំរុញឲ្យហើយមុនទឹកទន្លេមេគង្គឡើងផងដែរ ៕