ទិវាជាតិនៃការចងចាំ២០ឧសភា ក្នុងរបបមហាឧក្រិដ្ឋកម្មអាវខ្មៅឃុំបន្ទាយស្ទោង

0

កំពង់ធំ៖ ឯកឧត្តម សោម ស៊ុន សមាជិក អចិន្ដ្រៃយ៍ គណៈកម្មាធិការ បក្ស ប្រជាជន កម្ពុជា ខេត្ត កំពង់ធំ ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំបន្ទាយស្ទោង បានដឹកនាំប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីរំលឹកនូវការចងចាំជានិច្ច នូវបនក្បត់ប្រល័យពូជសាសន៍ប៉ុលពត ដែលបានធ្វេីឲ្យប្រជាពលរដ្ឋខ្មែររាប់លាននាក់ បានស្លាប់បាត់បង់ជីវិតក្នុងសម័យមហាឧក្រិដ្ឋកម្ម និងដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធប្រជាជនកម្ពុជា ដែលបានស្លាប់យ៉ាងអយុត្តិធម៌។

ពិធីនេះមានការចូលរួមពីសំណាក់ ក្រុមការងារបក្សឃុំបន្ទាយស្ទោង និងលោកតា លោកយាយ សិស្សានុសិស្ស ចូលរួមជាង៦០០ នាក់ និងមានការសូត្រមន្តបង្ក្សកូល និងរាបបាត ឧទ្ទិសកុសលផលបុណ្យ ដែលបាន រៀបចំពិធីនៅក្នុងវត្តបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០១៩។

ឯកឧត្តម សោម ស៊ុន បានមានប្រសាសន៍ថា ថ្ងៃ២០ ឧសភា គឺជាថ្ងៃ «ទិវាជាតិនៃការចងចាំ» នូវអំពើព្រៃផ្សៃ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ គ្រប់គ្រង់ដោយមេដឹកនាំខ្មែរក្រហម ឈ្មោះប៉ុលពត ឬសាឡុតសរ ចាប់តាំងពី(១៧ មេសា ១៩៧៥ -៧ មករា ១៩៧៩) បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់យ៉ាងអាណោចអាធ័មដោយ កាប់សម្លាប់យ៉ាងរង្គៀល ការបង្អត់អាហារ បង្ខំឲ្យធ្វើការជាទម្ងន់ គ្មានថ្នាំព្យាបាល ប្រជាជនទូទាំងប្រទេសគ្មានសិទ្ធិសេរីភាពរបស់ខ្លួនឯង គ្មានវត្តអារាម គ្មានសាលារៀន មន្ទីរពេទ្យ កាត់ផ្តាច់ចំណងរវាងម្តាយនិងកូន
និងសូម្បីតែសិទ្ធិរស់រានមានជីវិត បានធ្វើឲ្យជនរងគ្រោះដែលបានស្លាប់ជាង៣លាននាក់ ។

ឯកឧត្តម សោម ស៊ុន ឲ្យដឹងថា ប្រជាពលរដ្ឋជាច្រើនបានដឹង បានឃើញហេតុការណ៍សោកនាដកម្មមកលើប្រជាជាពលរដ្ឋខ្មែរ ដែលបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាមទឹកភ្នែក តែក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកងទ័ព សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម វាយរំដោះប្រទេសកម្ពុជា ឲ្យរួចផុតពីភ្លើងសង្រ្គាម និងដណ្តើម បានសន្តិភាពរហូតមកដល់សព្វថ្ងៃនេះ ប្រជាពលរដ្ឋរស់នៅក្រោមម្លប់សន្តិភាព ជាមួយក្រុមគ្រួសារ មានសិទ្ធិសេរីភាព មានសមត្ថភាពបំពេញការងារ តាមជំនាញដែលបានសិស្សារៀនសូត្រ បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីចំរើនរហូតមកដល់សព្វថ្ងៃនេះ ។

ឯកឧត្តម សោម ស៊ុន ប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង បានអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាការពារសន្តិភាពរួមគ្នាទប់ស្កាត់កុំអោយសង្រ្គាម វិលមកវិញសារជាថ្មី លើទឹកដីប្រទេសកម្ពុជា មានសន្តិភាព គឺមានការអភិវឌ្ឍន៍ និងត្រូវមានភាពជឿជាក់លើការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ដែល និងដឹកនាំនាវាសន្តិភាពនេះឈានទៅរកភាពរីកសម្រើន ស្មើរមុខស្មើរមាត់និងឆាកអន្តរជាតិ ។