ខ្លាំងមែន! ពលរដ្នថា លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាបបើកដៃអោយឈ្មួញដីឈ្មោះ តា តេះ ជីករណ្ដៅដីយកអាចម៍ដីលក់មានជំរៅចាលក្បាលប្រែត

សៀមរាប=ពលរដ្នថ្លែងថា ជំរៅរណ្ដៅដីរបស់ថៅកែដី ឈ្មោះតាតេះ បានជីកដីលក់នៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង មានជំរៅរណ្ដៅដីជ្រៅចាលក្បាលប្រែត ដោយសារតែមានការឃុបឃិតពីសំណាក់ លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែ ថាមពលខេត្តសៀមរាបជាអ្នកបើកដៃ អោយឈ្មួញនេះជាយូរឆ្នាំមកហើយដោយមានការសង្ស័យថា ដោយសារតែបានទទួលសំណូក យ៉ាងក្រាសក្រាលនិងត្រជាក់ចិត្ត។
ពាក់ព័ន្ធនិងការរឹះគន់នេះ លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែថាមពលខេត្តសៀមរាប បានទទួលស្គាល់ថារណ្ដៅដីនៅទីនោះពិតជាជ្រៅហួសច្បាប់អនុញ្ញាតមែន !តែលោកថៅកែចាស់ដុះស្លែរម្នាក់នេះនៅតែអាចជីកយកអាចម៏ដីលក់ដដែល គ្មានវិធានការណាដែលអាចមានប្រសិទ្ធភាពទៅលើឈ្មួញដីនេះអោយខ្លាចរអារនោះឡើយ ព្រោះដឹងចិត្ត ដឹងថ្លើម លោកប្រធានមន្ទីររ៉ែ ថាមពល រួចស្រេចហើយទើប ឈ្មួញអាចដំណើរការជីកយកអាចម៍ដីលក់យ៉ាងរលូនមិនខ្វល់ពីច្បាប់។
មហាជនសំលឹងឃើញថា រាប់ឆ្នាំមកហើយតាំងពីលោក មាសជូរ៉ានី ឡើងកាន់ដំណែងជាប្រធានមន្ទីរ រ៉ែ ថមពល ខេត្តសៀមរាប រួចមក !ឃើញថាមានឈ្មួញដ៏ច្រើនបានកំពុងតែជីកយកអាចម៍ដីលក់ រណ្ដៅជ្រៅហួសច្បាប់កំណត់ ដូច្នេះ គួរណាស់តែ ឯកឧត្តម ទៀ សីហា អភិបាលនៃគណះអភិបាលខេត្តសៀមរាប ផ្លាស់ប្ដូរប្រធានមន្ទីនេះចេញហើយ ដាក់អ្នកមានសមត្ថភាពធ្វើការដែលមានប្រសិទ្ធិភាពជាងនេះ៕ប៊ុនរិទ្ធី ព័ត៍មានបឋម