​ការប្រយុទ្ធ​គ្នា​បន្ត​កើតឡើង​រាលដាល​ពី​តំបន់​ចេ​រ៉ូ​សា​ឡឹម ដល់ទី​ក្រុង​អារ៉ាប់

0

​ការប្រយុទ្ធ​គ្នា​បន្ត​កើតឡើង​រាលដាល​ពី​តំបន់​ចេ​រ៉ូ​សា​ឡឹម ដល់ទី​ក្រុង​អារ៉ាប់ ក្នុង​ទឹកដី​អ៊ីស្រាអែល បន្ទាប់ពី​យុវជន​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ត្រូវ​ចាប់​ពង្រាត់ និង​ដុត​សម្លាប់​ទាំង​រស់ ហើយ​យកទៅ​បោះចោល​នៅ​កណ្តាល​ព្រៃ​។​ ​រ៉ុក្កែត​ជាច្រើន​គ្រាប់​បន្ត​បាញ់ប្រហារ​ចូលទៅក្នុង​ទឹកដី​អ៊ី​ស្រា​អែ ល ពី​តំបន់​

ហ្គា​ហ្សា ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​តានតឹង​ថែមទៀត​ជាមួយ​ចលនា​ហា​ម៉ាស់​អិស្លាម ជ្រុលនិយម ដែល​គ្រប់គ្រង​សហគមន៍​ប៉ា​ឡេ​ស្ទិ​ន​។​ ​យុវជន Mohammed Abu Khder អាយុ​១៦​ឆ្នាំ ត្រូវ​ចាប់​ពង្រាត់​ពី​តំបន់ Shuafat ភាគ​ខាងកើត​ចេ​រ៉ូ​សា​ឡឹម កាលពីដើម​ខែកក្កដា ហើយ​ប៉ុន្មាន​ម៉ោង​ក្រោយមក រាងកាយ​ឆេះ​ខ្លោច​យុវជន​រូបនេះ​ត្រូវ​ប្រទះឃើញ​នៅក្នុង​ព្រៃ​ភាគ​ខាងលិច ចេ​រ៉ូ​សា​ឡឹម​។​ ​ប៉ា​ឡេ​ស្ទី​ន​និយាយថា ក្រុម​ឧទ្ទាម​ផ្តាច់ខ្លួន Jewish ជា​អ្នកស្លាប់​យុវជន​រូបនេះ​ដោយ​សងសឹក​ការចាប់​ជំរិត និង​សម្លាប់​យុវជន​អ៊ីស្រាអែល​៣​នាក់​កាលពី​ខែ​មុន​នៅ​តំបន់​វេស​ប៊ែ​ង​។ ​ការដុត​ខ្លួន​យុវជន​ខាងលើនេះ​នាំ​ឲ្យ​រាលដាល​ការខឹង​សម្បា​នៅ​ទីក្រុង​អា រ៉ាប និង​នៅ​ភាគ​កណ្តាល និង​ភាគ​ខាងជើង​អ៊ីស្រាអែល ដែល​នៅ​ទីនោះ​ផ្លូវត្រូវ​បិទ​មិន​ឲ្យ​ធ្វើចរាចរ ហើយ​បាតុករ​រាប់សិប​នាក់​ត្រូវបាន​ចាប់ខ្លួន​ផងដែរ ៕