​Napoli ព្រមព្រៀង​ខ្ចី​ជើង Michu ពី Swansea ​ក្លិប​បាល់ទាត់ Napoli

0

​ ត្រូវបាន​គេ​រាយការណ៍​ថា បាន​ឈានដល់​កិច្ចព្រមព្រៀង​ល​ក្ខ័​ណ្ឌ​ជាមួយ​ក្លិប Swansea រួចរាល់​ហើយ​លើ​ការខ្ចី​ជើង​ខ្សែប្រយុទ្ធ Michu ។​ ​ខ្សែប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​រូបនេះ​ក៏​ធ្លាប់មាន​ទំនាក់ទំនង​លើ​ការផ្លាស់​ទៅកាន់​ក្លិប​បាល់ទាត់​របស់​អ៊ីតាលី​ផ្សេង​ផងដែរ​នៅ​រដូវក្តៅ​

 

នេះ បន្ទាប់ពី​រូបគេ​ខកខាន​មិនបាន​លេង​ឲ្យ Swansea អស់​រយៈពេល​យ៉ាងយូរ​ដោយសារ​បញ្ហា​របួស​រាំ​រ៉ៃ ។​ ​យោងតាម​គេហទំព័រ Sport Mediaset បាន​ផ្សព្វផ្សាយ​ថា ក្លិប Napoli បាន​ឈានដល់​កិច្ចព្រមព្រៀង​នាំយក កីឡាករ Michu ជា​លក្ខណៈ​ខ្ចី​ជើង​នៅ​រដូវ​កាល​ក្រោយ​ហើយ​គ្រោង​នឹង​

ទិញយក​ជា​ផ្លូវ​ការណ៍​តែម្តង ក្នុងតម្លៃ​ពលកម្ម ប្រមាណ ១២​លាន​ផោន ។​ ​គួរ​បញ្ជាក់ថា ដោយសារតែ​បញ្ហា​របួស​ធ្វើ​ឲ្យ Michu ស៊ុត​បញ្ចូល​ទី​បានតែ​២​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ក្របខណ្ឌ Premier League កាលពី​រដូវ​កាល​មុន ៕