​ភ្ញៀវទេសចរ​បាក់​ទៅ​ទស្សនា​កម្លាំង​ទឹក​បាញ់​ខ្សាច់​នៅ​អាង​ស្តុក​សៀវ​ឡាង​ឌី​

0

​ហេ​ណានៈ ភ្ញៀវទេសចរ​បាន​ពពា​ក់ព​ពូន​សម្លឹង​មើលទៅ​នៅលើ​កម្សួល​ទឹក​យ៉ាង​ត្របាញ់ ចេញពី​អាង​ស្តុក​ទឹក Xiaolangdi ទៅ​ទន្លេ​លឿង (the Xiaolangdi Reservoir to the Yellow River )​ក្នុងអំឡុង​ប្រតិ​ប​ត្ដិ​ការ​បូម​ខ្សាច់​-​លាង​ក្នុង​ក្រុង Luoyang ខេត្ត​ហេ​ណាន នា​ភាគ​កណ្តាល​របស់​ប្រទេស​ចិន កាលពី​ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2014 ។

នេះ​បើតាម​វេ​ប​សាយ​បរទេស​ចិន​ឆាយ​ណា​ដេលី​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​។​ ​នៅ​អំឡុង​កំពុង​ប្រតិ​ប​ត្ដិ​ការ​ត្រូវបាន​អនុវត្ត​ដោយ​ការ​បូម​លាង​ទឹក​ពី​អាង​ស្តុក​នៅក្នុង​គោលបំណង​ទៅ​សម្អាត​ដីល្បាប់​នៅក្នុង​ទន្លេ​លឿង​តាមផ្លូវ​ទឹក​ទី​ពីរ​វែង​បំផុត​របស់​ប្រទេស​នេះ គេ​សង្កេតឃើញ​ក្រុង​ភ្ញៀវទេសចរ​ពិសេស​បរទេស បានមក​ទស្សនា​យ៉ាង​ពពាក់ពពូន​។

ប្រតិបត្តិ​ការលាង​សម្អាត​លើក​នេះ មានទឹក​បាញ់​រាប់​តោន បញ្ជូន​ខ្សាច់​រាប់​តោន​ចូលទៅក្នុង​សមុទ្រ​។​ ​សូមបញ្ជាក់ថា ទន្លេ​លឿង​ត្រូវបាន​ញាំញី​ជាមួយនឹង​ការកើនឡើង​នៃ​ចំនួន​ទឹក​ភក់ និង​ខ្សាច់​។ ជា​រៀងរាល់ឆ្នាំ​គែម​ទន្លេ​កើនឡើង​នូវ​ដីល្បាប់​បង្កដោយ​លំហូរ​ទឹក​នៅក្នុង​ចរន្ត​ទាប​នៃ​ទន្លេមេគង្គ ហើយ​ការលាង​សម្អាត​ក៏ត្រូវ​បានធ្វើ​ឡើងជា​រឿយៗ​ផងដែរ​៕sand sand1 sand1b sand1c sand1a