​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​សេសា​ន​ធ្វើការ​ឡោមព័ទ្ធ​សិប្បកម្ម​មួយកន្លែង​ពី​ម៉ោង​៣)​រហូតដល់​យប់ រួច​ភ្លឺ​ឡើង​ទើប​ឆែកឆេ​រឹប​អូរ​បាន ចំនួន​(៣)​ឡា​បែន​

0

​ខេត្ត​សឹ្ទ​ង​ត្រែង​៖​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​សេសា​ន​ធ្វើការ​ឡោមព័ទ្ធ​សិប្បកម្ម​អត់​ច្បាប់​មួយកន្លែង ត្រូវបាន​លោក ប៉ែន សារ៉ាត់ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​សឹ្ទ​ង​ត្រែង​៖ ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត និង​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្រុក​សេសា​ន​ធ្វើការ​ឡោមព័ទ្ធ​សិប្បកម្ម​អត់​ច្បាប់ ឡោមព័ទ្ធ​ពី​ម៉ោង​៣​រហូតដល់​យប់ ភ្លឺ​ឡើង​ទើប​ឆែកឆេ​និង​ធ្វើការ​រឹបអូស​បាន​ចំនួន​៣​ឡាន​បែន មិនទាន់​ដឹង​ម៉ែត្រគូប​នៅឡើយ សិប្បកម្ម​ន​នេះ ជាប់​ផ្លូវជាតិ​លេខ​៧៨A ចំណុច​ភូមិ​អូរ​លាង​គ្រួស ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន​ខេត្ត​សឹ្ទ​ង​ត្រែង កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​០៧​ខែកក្កដា​ឆ្នាំ​២០១៤ ។​

លោក​ម៉ែន សុខា នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​សា​សាន បាន​ប្រាប់​សារ​ប័​ត៍​មាន​កាល ពី​ព្រឹក​វេលា​ម៉ោង​៨​ថ្ងៃទី​០៨​នេះ​ថា​៖ សិប្បកម្ម​កែឆ្នៃ​គ្រឿង​សង្ហា​រឹប មួយកន្លែង​ត្រូវបានធ្វើ​ការឡោមព័ទ្ធ ពី​៣​និង​៣០​នាទី រហូតដល់​យប់ ភ្លឺ​ឡើង​ទើប​ឈានទៅ​ឆែកឆេ និង​រឹបអូស​ឈើ​ប្រភេទ​ធ្នង់ និង កកោះ បាន​ចំនួន​៣​ឡាន​បែន​។

​ក្នុងនោះ​ទី​១​មាន​សន្លឹក​ក្តា​ងឺ​ទី​២​ប្រភេទ​ឈើ​បួន​ជ្រុង​ទាំង​តូច​ទាំង​ធំ តែ​នៅ​មិនទាន់បាន​វាស​វេ​ង​នៅឡើយ រីឯ​ឧបករណ៍ប្រើប្រាស់ ដោយ​ម៉ាស៊ីន​ជ្រៀក​ឈើ កាត់ឈើ​ទាំងនោះ គឺ​មិនមែន​របស់គាត់​ទេ សិប្ប​កម្មនេះ បើក​រយៈពេល​យូ​មកហើយ ឧបករណ៍ប្រើប្រាស់​សុទ្ធ​តែ​ខ្ចី​របស់គេ​ប្រើ​សព្វថ្ងៃនេះ ក្រុមការងារ​របស់លោក ធ្វើការ​រឹបអូស​បានតែ​ឈើ​ចំនួន​(៣)​ឡាន​ប៉ុណ្ណោះ នៅ​មិនទាន់​វាស​វេ​ង​នៅ​មិនទាន់​ដឹង​ម៉ែត្រគូប​នៅឡើយ ។​

លោក​បានបញ្ជាក​ឲ្យ​ដឹងថា​៖ ម្ចាស់​សិប្បកម្ម​ប្តី​ប​ឈ្មោះ​កែវ វណ្ណា​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ ប្រពន្ធ​ឈ្មោះ ភ័​ណ្ឌ ចន្ថា អាយុ​៣៥​ឆ្នាំ​មុខរបរ​បើក​សិប្បកម្ម​កែឆ្នៃ​គ្រឿង​សង្ហា​រឹម បច្ចុប្បន្ន រស់នៅ​ភូមិ​អូរ​លាង​គ្រួស ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន​ខេត្ត​សឹ្ទ​ង​ត្រែង ។​

ករណី​ពាក់​ព័ទ្ធ​នេះដែរ លោក​និង​បន្ត​ស្រាវជ្រាវ​ឈើ​ដែល​លាក់ទុក​យប់​នេះ បើសិន​ឃើញ​និង ប្រមូលយក​មកវិញ ចំណែក​ម្ចាស់​សិប្ប​កម្មម​សម្រេច​លើ​ច្បាប់ សម្រេច​លើ​តុលាការ ជា​អ្នក​អនុវត្តន៍ ច្បាប់ តា​ត់​ទោស​និង​ផាកពិន័យ​យ៉ាងណា​នោះ​លោក​មិនដឹង​ទេ ។​ ប្រភព​ព័​ត៍​មានបាន​ឲ្យ​ដឹងថា​៖​ខណៈពេល​ក្រុមការងារ​របស់​សមត្ថ​កិច្ច​និង​ជំនាញ​ធ្វើការ​ឡោមព័ទ្ធ រោង​សិប្បកម្ម​ក្នុង​យប់នោះ ក៍មាន​ជនខិលខូច​មួយចំនួន​ឆ្លៀត​ឳ​កាស់ បើកដៃ​ឲ្យ​ម្ចាស់​សិប្បកម្ម​លួ ច​ជន្លៀស​យក​ឈើ​លាក់ទុក តាម​ចំការ​ខាងក្រោយ​ផ្ទះ ប្រជាពលរដ្ឋ​នៅក្បែរនោះ​ក៍ បាន​លាន់មាត់​ថា​៖ បើសិន​សមត្ថកិច្ច​និង​ជំ​នាយ ដឹងថា​ម្ចាស់​សិប្បកម្ម​ឃុបឃិត​ឲ្យ​កម្មករ លួច​ឈើ​លាក់​តាម​ចំការ​ក្រោយ​ផ្ទះ យ៉ាងណាក្តី ក៍​សមត្ថកិច្ច​និង​ជំនាញ ក៍លោក​មិន​ហ៊ាន​ឃាត់​ដែរ ពីព្រោះ​យប់ មិន​ហ៊ាន​ចូល​ផ្ទះ​គេ​ទេ ព្រោះ​ពេលយប់ ខ្លាច​ខុសច្បាប់ អ៊ីចឹង​ហើយ​ការឡោមព័ទ្ធ​នេះ ពី​ម៉ោង​៣​កន្លះ​ថ្ងៃ រហូត​យប់ រហូតដល់​ដល់​ភ្លឺ ទើប​ឈានទៅ​ឆែកឆេ​រឹបអូស​បាន​ឈើ​ធ្នង់​កកោះ​ចាប់បាន​ចំនួន​(៣)​ឡាន​បែន​ប៉ុណ្ណោះ ។​

ប្រភព​ព័​ត៍​មាន​ដដែល​ក៍​ដូច​ម្ចាស់​សិប្បកម្ម​បានលើកឡើង​ថា​៖ សិប្បកម្ម​អត់​ច្បាប់ ពិតជា​រាប់មិនអស់​ទេ បច្ចុប្បន្ន​ភាគច្រើន​គឺមាន​ច្បាប់​នៅលើ​មាត់ ឲ្យ​តែមាន​លុយ​បិទ​ភ្នែក​បិទមាត់ ហើយ​នោះ​អ្វីៗ​អា ចរក​ស៊ី​បើក​សិប្បកម្ម​ទើបបាន ។​

គួរបញ្ជាក់​ផង​ដែលថា​៖ បច្ចុប្បន្ន​ឈើប្រណិត​ក្នុង​ឃុំ​ស្រែគរ​(១)​ឃុំ​ស្រែគរ​(២)​កំពុង​កក្រើក​លាក់ទុក​តាម​ព្រៃ​ខាងក្រោយ​ផ្ទះ​ក្រោមផ្ទះ​តាម​ច្រាំងទន្លេ​ក្នុង​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្ត​សឹ្ទ​ង​ត្រែង​៖ គ្មាន​អ្នក​បង្ក្រាប​។ ចំណែក​សិប្បកម្ម​វិញ បើ​គិត​ក្នុង​ប្រាំ​ស្រុក​ខេត្ត​សឹ្ទ​ង​ត្រែង​ឃើញថា​៖ សិប្បកម្ម​កែឆ្នៃ​គ្រឿង​សង្ហា​រឹម​ទាំង​ធំ​ទាំង​តូច​រាប់មិនអស់​ទេ​។

ភាគច្រើន​គឺ​អត់​ច្បាប់ បើ​ចំពោះ​សិប្បកម្ម​ដែលមាន​ខ្នង មាន​តួនាទី ក្នុង​ខេត្ត​សឹ្ទ​ង​ត្រែង​។ ប្រជាពលរដ្ឋ​ក៍​ដូចជា​ម្ចាស់​រោង​សិប្ប​កម្មបាន​សំណូមពរ​ដល់​សមត្ថកិច្ច​និង​ជំនាញ​គ្រប់​ស្ថាប័ន បើ​ចាប់ៗ ឲ្យ​ស្មើរ​ភាព​គ្នា ដើម្បី​ពង្រឹង​អនុវត្តន៍​ច្បាប់​ទៅតាម​គោល​ការ​របស់​រាជរដ្ឋាភិបាល​សព្វថ្ងៃនេះ​ជាក់ស្តែង បើ​អត់​សិប្បកម្ម​កែឆ្នៃ​គ្រឿង​សង្ហា​រឹម​ដូច​សព្វថ្ងៃនេះ ក៍​អត់​មាន​អ្នក​កាប់​ទន្ទ្រាន ព្រៃឈើ​របស់​រដ្ឋ​ដែរ​៕​???????????????????????????????