តាក់ស៊ី​ម៉ែត​មហា​កំ​ផែ​ក​ថយក្រោយ​កិន​ម៉ូតូ​រងរបួស​ធ្ងន់​ម្នាក់​រួច​បង្ករ​អោយ​ការ​វាយ​គ្នា​

0

​ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើង​ដោយ​រថយន្ត​តាក់ស៊ី​ម៉ែត មហា​កំផែង​បើក​ថយក្រោយ​មិនមាន​ភ្លើង សញ្ញា​បង្ហាញ​ប្រាប់​ខណៈនោះ​ក៏មាន​បុរស​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ុយ​ស៊ូ​គី​លេ​ត​បុក​ពីក្រោយ​រួច​រថយន្ត​កិន​ពីលើ​បុរស​ម្នាក់​ជា​អ្នកបើកបរ​រងរបួស​ធ្ងន់​ចំណែក​បុរស​ម្នាក់​រងរបួស​ស្រាល​។​ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០១៤​ត្រង់ចំណុច​មុខ​ស្ថានីយ​ប្រេង​ឥន្ទ​នៈ កាល់​តិច តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។ ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បានអោយដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​តាក់ស៊ី​ម៉ែត មហា​កំផែង ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-7033 ធ្វើដំណើរ​តាម​បណ្ដា​យ​ផ្លូវ​ព្រះមុនីវង្ស​បើកបរ​

ដោយ​បុរស​ម្នាក់​និង​ភ្ញៀវ​ជា​បុរស​ជនជាតិ​ចិន​ម្នាក់ ពី​ទិសដៅ​ត្បូង​ទៅ​ជើង រួច​ក៏បាន​ជិះ​ហួស​គោលដៅ​ស្ថានីយប្រេងឥន្ធនៈ​របស់​ភ្ញៀវ​ហើយ​រថយន្ត​ក៏បាន​ឈប់​ទំលាក់​ភ្ញៀវ​ជនជាតិ​ចិន​ចុះ​រួច រថយន្ត​ក៏បាន​ថយក្រោយ​ដើម្បី​មក​ទទួលភ្ញៀវ​វិញ​ដោយ​មិនមាន​ភ្លើង​សញ្ញា​បង្ហាញ​ប្រាប់​ខណៈនោះ​ក៏មាន​បុរស​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូ​គី​លេ​ត ពណ៌​ខៀវ​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BW-7774 ជិះ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​

ជើង ទៅបុក​ពីក្រោយ​រថយន្ត​ពេញ​ហឹ​ង​រួច​ម៉ូតូ​និង​បុរស​ជា​អ្នកបើក​ម៉ូតូ​បាន​ចូល​ក្រោម​រថយន្ត​រងរបួស​ធ្ងន់​និង​ម្នាក់ទៀត រងរបួស​ស្រាល​ត្រូវបាន​បញ្ចូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ភ្លាមៗ​ខណៈពេល​នោះដែ​លបើក​តា​ក់​ស៊ី​ខាងលើ បាន​ចុះ​ពីលើ​រថយន្ត​រួច​បាន​ចូលក្នុង​រថយន្ត​វិញ​បើកភ្លើង​បង្ហាញ​ប្រាប់ថា​រថយន្ត​ថយក្រោយ​រួច​បុរស​រងរបួស​ស្រាល ខាងលើ​ក៏បាន​ទៅ​ឃាត់​រុញ​គ្នា​ទៅវិញទៅមក​ស្រាប់តែ​ពេលនោះ​ពួកក្រុម​

រថយន្ត​តាក់ស៊ី​មហា​កំផែង​បាន​ជិះ​រថយន្ត​៥​គ្រឿង​នាំគ្នា​ចុះ​ពីលើ​រថយន្ត​ដៃ​ប្រដាប់​ដោយ​កូនសោ និង​បំពង់​ទីប​រួច​ទៅ​វាយ​បុរស​ដែល​រងរបួស​ស្រាល ខាងលើ ហើយ​ស្រែកថា​ជា​ចោរ​វាយ​បែកក្បាល​រួច​បុរសរងគ្រោះ​បាន​ព្យាយាម​រត់គេច​ទាន់ពេល ទើប​មិន​រងរបួស​ធ្ងន់ធ្ងរ ចំណែក​ជនបង្ក​ទាំង​នោះបាន​រត់គេចខ្លួន​បាត់ស្រមោល​ទុក​រថយន្ត​៥​គ្រឿង​នៅ​កន្លែងកើតហេតុ​។​ជនរងគ្រោះ​រងរបួស ធ្ងន់​ខាងលើ​មានឈ្មោះ ព្រំ ស៊ី​

ដែន អាយុ​២៣​ឆ្នាំ​ជា​សិស្ស​ម្នាក់ទៀត​រងរបួស​ស្រាល​ឈ្មោះ កោត អាយុ​២០​មានមុខ​របរ បញ្ចូល​ចម្រៀង​ទូរស័ព្ទ​ស្នាក់​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​ជាមួយគ្នា ។​ក្រោយពេល​កើតហេតុ រថយន្ដ​ម៉ូតូ​ខាងលើ ត្រូវបាន​ប៉ូលីស​ចរាចរ​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នង់ការដ្ឋាន​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​។​ ​Image5 Image8 Image9