(vido)​ជប៉ុន​ប្រឈម​នឹង​ខ្យល់ព្យុះ​ទ្រង់ទ្រាយ ធំ​បំផុត​មិន​ធ្លាប់មាន​រយៈពេល​១៥​ឆ្នាំ

0

​ជប៉ុន​កំពុង​ប្រឈម​នឹង​ខ្យល់ព្យុះ​ដែល មាន​ឈ្មោះថា Neoguri វាយប្រហារ​ទៅ លើ​ទឹកដី​ជប៉ុន ដែលមាន​ល្បឿន​ខ្យល់ រហូតដល់​២៧០​គីឡូម៉ែត្រ​ក្នុង​មួយ ម៉ោង​។ នេះ​ជា​ខ្យល់ព្យុះ​ដែលមាន​ទ្រង់ ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល ១៥​ឆ្នាំកន្លងមក ។​ ​ក្រសួង​ព្យាករណ៍​អាកាសធាតុ​ជប៉ុន បានប្រកាសថា រដ្ឋាភិបាល​បានប្រកាស អាសន្ន​ដល់​ប្រជាជន​ឱ្យ​ត្រៀមលក្ខណៈ ទប់​ទល់នឹង​ខ្យល់ព្យុះ Neoguri ហើយ ខ្យល់ព្យុះ​នេះ​នឹង​គំរាមកំហែង​ដល់​អាយុ ជីវិត​ពលរដ្ឋ ក៏ដូចជា​បង្ក​ការខូចខាត ទ្រព្យសម្បត្ដិ​យ៉ាងដំណំ ។ ​អ្នកឯកទេស​អាកាសធាតុ​ជប៉ុន​បាន ប្រកាសថា ព្យុះ Neoguri មាន​កម្លាំង ខ្លាំង​ហើយ​ក្លាយជា​ខ្យល់ព្យុះ​ទ្រង់ទ្រាយ​ធំ បំផុត​មិន​ធ្លាប់មាន​ជាង​មួយ​ទសវត្សរ៍ កន្លងមក ។

ក្រសួង​ព្យាករណ៍​អាកាស ធាតុ​ជប៉ុន​បាន​អំពាវនាវ​ដល់​បណ្ដា​ពល រដ្ឋ​នៅ​ភាគខាងត្បូង ខេត្ដ​អូ​គី​ណា​វ៉ា ត្រៀមលក្ខណៈ និង​ភៀសខ្លួន​ទៅកាន់ តំបន់​សុវត្ថិភាព​សម្រាប់​ពលរ​ដ្ឋ​ដែល នៅតាម​តំបន់​សមុទ្រ ។​ ​តាម​ការព្យាករណ៍ ខ្យល់ព្យុះ​នេះ​នឹង បក់​ចូល​អូ​គី​ណា​វ៉ា​នៅ​ព្រឹក​ថ្ងៃទី​៨ ខែ កក្កដា និង​បក់បោក​ចូល​កោះ​សំខាន់ បំផុត​របស់​ជប៉ុន​នៅ​ថ្ងៃទី​៩ ខែកក្កដា ។

មន្ដ្រី​គ្រប់គ្រង​គ្រោះមហន្ដរាយ​ជប៉ុន បាន​បញ្ជាក់ថា នៅពេលដែល​ព្យុះ Neoguri បក់បោក​ចូល​កោះ​អូ​គី​ណា​វ៉ា ពិសេស​គឺ​កោះ​មី​យ៉ា​កូ​ជី​ម៉ា ដែលជា ចំណុចកណ្ដាល​នៃ​កោះ​អូ​គី​ណា​វ៉ា​អាច បង្កឱ្យមាន​រលក​សមុទ្រ​ធំៗ​កម្ពស់​ដល់ ទៅ​១៤​ម៉ែត្រ ។ ផលប៉ះពាល់​នៃ​ខ្យល់ព្យុះ នោះ​គ្របដណ្ដប់​នៅលើ​ផ្ទៃដី មាន​ទំហំ ដល់​ទៅ​៥០០​គីឡូម៉ែត្រ អាច​បង្កឱ្យមាន គ្រោះទឹកជំនន់ បាក់​ដី​កើតឡើង​នៅតាម តំបន់ភ្នំ​ទៀតផង ។ ​កាលពី​ថ្ងៃទី​៧ ខែកក្កដា តំបន់​គី​យូ​ស៊ូ ស្ថិតនៅ​ភាគ​ខាងលិច​ជប៉ុន​ក៏មាន​ភ្លៀង ធ្លាក់​យ៉ាងខ្លាំង​បង្កឱ្យមាន​ការបាក់​ដី​ផង ដែរ ។ បណ្ដាញ​ទូរទស្សន៍ NHK បាន ផ្សព្វផ្សាយ​ថា មាន​ពលរដ្ឋ​៨៧​ពាន់​នាក់ បាន​ភៀសខ្លួន​ទៅកាន់​តំបន់​សុវត្ថិភាព ។​

​រដ្ឋមន្ដ្រី​ទទួលបន្ទុក​គ្រប់គ្រង ទប់ ស្កាត់​គ្រោះមហន្ដរាយធម្មជាតិ លោក កេ​ជី ហ្វូ​រ៉ូ​យ៉ា បានប្រកាសថា “​ខ្ញុំ​សូម អំពាវនាវ​ដល់​បណ្ដា​មេដឹកនាំ​ខេត្ដ ក្រុង មិនត្រូវ​ស្ទាក់ស្ទើរ​ក្នុងការ​ជម្លៀស​ពល រដ្ឋ​ដែល​នៅ​តំបន់​ខ្យល់ព្យុះ​ធ្វើដំណើរ ។ លោក​ក៏​ប្រកាស​ដល់​ប្រជា​នេសាទ​ជប៉ុន បញ្ជូន​នាវា​ចូល​ចត​នៅ​តំបន់​សុវត្ថិ ភាព​។ ក្រៅពីនេះ មន្ដ្រី​គ្រប់គ្រង​ទប់ ស្កាត់​គ្រោះអាសន្ន​នៅតាម​រោងចក្រ អគ្គិសនី​បរមាណូ​ក៏មាន​វិធានការ​ទប់ ស្កាត់​ហេតុការណ៍​អាក្រក់​ដែល​អាច​កើត ឡើងជា​យថាហេតុ ។

​ខេត្ដ​អូ​គី​ណា​វ៉ា​ជាទី​តាំង​ឈរជើង របស់​កម្លាំង​ទាហានជើងទឹក​អាមេរិក ស្ថិតនៅក្នុង​ស្រុក​កេ​ឌី​ណា ដោយមាន ទាហាន​អាមេរិក​ប្រមាណ​២៦​ពាន់​នាក់ នៅ​ទីនោះ ។ តាំងពី​ថ្ងៃទី​៦ ខែកក្កដា នៅ ទីតាំង​យោធា​ដ៏​ធំ​បំផុត​របស់​អាមេរិក នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ក៏បាន​ចាប់ផ្ដើម ជម្លៀស​យន្ដហោះ​ចម្បាំង​អាមេរិក​ទៅ កាន់​តំបន់​សុវត្ថិភាព ខ្លាច​ខូចខាត​ដោយ សារ​ខ្យល់ព្យុះ ។ ​ក្នុងពេល​ជាមួយគ្នានេះ នៅ​ប្រទេស ហ្វីលីពីន ព្យុះ​Neoguri ដែល​ពលរដ្ឋ ហ្វីលីពីន​ហៅថា​ព្យុះ Florita បង្កឱ្យមាន ភ្លៀង​ធ្លា​ក់នៅ​ភាគ​ខាងលិច​តំបន់​នេះ ប៉ុន្ដែ​មិន​បក់បោក​ចូលមក​ដីគោក​ក្នុង ប្រទេស​ហ្វីលីពីន​នោះឡើយ