0

​ក្នុងជំនួប​ជាមួយ​ហូ​ឡង់​នៅ​វគ្គ​៤​ក្រុម​ចុងក្រោយ​ ​ខ្សែប្រយុទ្ធ Sergio Aguero ត្រូវបាន​គេ​អះអាងថា នឹង​អាច​ចូល​លេង​បាន​វិញ​ក្នុង​ការប្រកួត World Cup វគ្គ semi-final ក្នុងជំនួប​រវាង​អា​ហ្ស​ង់​ទីន​ប៉ះ​ហូ​ឡង់​បន្ទាប់ពី​រូបគេ​ជា​ពីរ​បួស​សាច់ដុំ ។​ ​ខ្សែប្រយុទ្ធ​ក្លិប​មេឃ​ខៀវ Manchester City រូបនេះ​បាន​អវត្តមាន​សម្រាប់​ការប្រកួត​២​លើកចុងក្រោយ ឲ្យ​អា​ហ្ស​ង់​ទីន​ដោយសា​តែ​បញ្ហា​របួស​ប៉ុន្តែ​រូបគេ​ត្រូវបាន​រំពឹងថា នឹង​អាច​វិល​មកជួយ​ក្រុម​បាន​វិញ​សម្រាប់​ការប្រកួត នៅ​យប់​ថ្ងៃ​ពុធ​នេះ​បន្ទាប់ពី​រូបគេ​បង្ហាញខ្លួន​នៅ​កន្លែង​ហ្វឹកហាត់ ។​ ​

វេជ្ជបណ្ឌិត​ប្រចាំ​ក្រុម​អា​ហ្ស​ង់​ទីន​លោក Daniel Martinez ប្រាប់​អ្នកសារព័ត៌មាន​ថា “Sergio ត្រៀមខ្លួន​រួចរាល់ ដើម្បី​ចូល​លេង​វិញ​” ។​ ​គួរ​បញ្ជាក់ថា នេះ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​អា​ហ្ស​ង់​ទីន​ចំពោះ​ការវិល​មកវិញ​របស់ Aguero ប៉ុន្តែ​ពួកគេ ក៏មាន​ដំណឹង​អាក្រក់​មួយ​ផងដែរ គឺ​កីឡាករ Angel di Maria នឹងត្រូវ​ខកខាន​មិនបាន​ចូល​លេង​បន្ទាប់ពី​រូបគេ បាន​រងរបួស​ក្នុងការ​ប្រ​កូត​ដែល​អា​ហ្ស​ង់​ទីន​យកឈ្នះ​ប៊ែ​ល​ហ្ស៊ិ​ក​១-០​ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​កាលពី​យប់​ថ្ងៃ​សៅរ៍ ៕