​​ស្រី​ស្អាត Flanagan និង​តារាបាល់ទាត់ Sinclair ផ្អែមល្ហែម​នៅ​ម៉ិ​ក​ស៊ិ​ក​

0

​ម៉ិ​ក​ស៊ិ​កៈ តារា​សាច់​សខ្ចី​ដូច​បណ្តូលចេក នាង Helen Flanagan និង​តារាបាល់ទាត់​ស្បែក​ខ្មៅ Sinclair បានបង្ហាញ​នូវ​ភាព​ផ្អែមល្ហែម​សម្រាប់​ថ្ងៃ​សម្រាក​វិស្សមកាល​របស់​ពួកគេ ក្នុង​សម្លៀកបំពាក់​ងូតទឹក​នៅ​ឆ្នេរសមុទ្រ​ម៉ិ​ក​ស៊ិ​ក​។ នេះ​បើតាម​វេ​ប​សាយ​បរទេស​ដេលី​មែ​ល​កាលពី​ថ្ងៃ​ចន្ទ ទី​៧ ខែកក្កដា ឆ្នាំ​២០១៤​។​ ​តាមរយៈ​សកម្មភាព​ពួក​គេ​នា​មាត់សមុទ្រ​ក្នុង​ថ្ងៃ​វិស្សម​កាលនោះ គេ​ឃើញ​ពួកគេ​ទាំងពីរ​បាន​បណ្តើរគ្នា​យ៉ាង​សប្បាយរីករាយ ដោយ​នាង Helen Flanagan ពិត​តែមាន​សម្បុរ​ស តែ​បានទទួល​សារភាព​បេះដូង​បើកទ្វារ​ដួងចិត្ត​បណ្តោយ​ឲ្យ​ប្រុស​ស្នេហ៍​ជា​តារាបាល់ទាត់ Scott Sinclair ឱបថើប តាមចិត្ត​នៅ​កណ្តាលវាល​នា​មាត់សមុទ្រ​ម៉ិ​ក​ស៊ិ​ក​។

មើល​ហ្ន នាង បាន​ស្លៀកពាក់​ប៊ី​គី​នី បញ្ចេញ​ស្នាមញញឹម​យ៉ាង​ត្រជាក់​ដក់​គូស្នេហ៍ ជួនកាល​គេ​បែរខ្នង​ឲ្យ​ប្រុស​កំពូល​ដួងចិត្ត​ឱបថើប កៀកកើយ និង​បឺត​ជញ្ជក់មាត់​យ៉ាង​ផ្អែមល្ហែម​។ គូស្នេហ៍​មួយគូ​នេះ ពិតជា​ទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ខណៈ​ពួកគេ​ដឹក​ដៃ​គ្នា​ដើរ​ត្រសង​តាម​ឆ្នេរ​ខ្សាច់​នោះ នៅក្រោម​ពន្លឺ​រស្មី​នៃ​ព្រះអាទិត្យ​ដ៏​ស្រទន់​។ សូម​ពិនិត្យមើល​សកម្មភាព​ស្អិតល្មួត​របស់​ពួកគេ​ទាំងអស់គ្នា​!!!Helen Flanagan Helen Flanagan1 Helen Flanagan1b Helen Flanagan1c Helen Flanagan1a