ពេទ្យសត្វឃាត់រថយន្ត១គ្រឿងលួចដឹកជ្រូកសាច់នាំពីប្រទេសវៀតណាមឆ្លងកាត់ជាច្រើនខេត្តមកលក់ក្នុងខេត្តបន្ទាយមានជ័យបារម្ភឆ្លងប៉េស្តជ្រូកអាហ្វ្រិច

0

ខេត្តបន្ទាយមានជ័យះ.ព្រឹក ថ្ងៃទី១កក្តដា ឆ្នាំ២០១៩នេះ មន្ត្រីពេទ្យសត្វស្រុកនិងពេទ្យសត្វខេត្តបន្ទាយមានជ័យបានឃាត់រថយន្ត១គ្រឿងដឹក
ជ្រូកសាច់នាំពីប្រទេសវៀតណាមឆ្លងកាត់ពីព្រំដែនកម្ពុជា វៀតណាមខាងកើតមកដល់ព្រំដែនកម្ពុជា ថៃខាងលិចប្រទេស ដោយបារម្ភខ្លាចការឆ្លងមេរោគប៉េស្តជ្រូកអាហ្វ្រិច។លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយក
ព៍ត័មានឲ្យដឹងថាការឃាត់រថយន្តលួចដឹកជ្រូកពីប្រទេសវៀតណាមនេះមានម៉ាក់ហុីយានដាយកង់៦ឆ្លងដែនពីវៀតណាមឆ្លងកាត់ជាច្រើនខេត្តបំរុងមកចែកចាយនៅបន្ទាយមានជ័យត្រូវបានកម្លាំងជំនាញពេទ្យសត្វនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យឃាត់ចាប់បានកាលពីសៀលថ្ងៃទី១ខែកក្ដដាឆ្នាំ២០១៩នៅចំនុចផ្លូវបំបែកក្នុងភូមិបន្ទាយឆ្មារកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ លោកហ៊ុយ ទូច បានបញ្ជាក់ឲ្យដឹងទៀតថាពាក់ពន្ធ័នឹងការដឹកជញ្ជូនជ្រូកលួចនាំពីប្រទេសវៀតណាមដែលបារម្ភពីការឆ្លងជម្ងឺប៉េស្តជ្រូកអាហ្វ្រាិចឆ្លងដែនបំរុងមកចែកចាយក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យនេះ មន្ត្រីជំនាញពេទ្យសត្វក៏បានទទួលការណែនាំពីថ្នាក់លើតាមខ្សែបណ្តោយ ការណែនាំពីលោក អ៊ុំ រាត្រិ អភិបាលខេត្តនិងជាប្រធានគណ:បញ្ជារការកងឯកភាពខេត្តបន្ទាយមានជ័យនិងក៏មានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជ្ញាអមអយ្យការសាលាដំបូងខេត្តផងដែរ ។លោកហ៊ុយ ទូច បានបញ្ជាក់ឲ្យដឹងទៀតថារថយន្តនោះបានដឹកជ្រួកសាច់ចំនួន៤០ក្បាល ក្នុងនោះងាប់លើឡាន៣ក្បាល ហើយបានលួចដឹកចេញពីព្រំដែនវៀតណាម ជាទីដែលផ្ទុះករណីជម្ងឺប៉េស្តិ៍ជ្រូកអាហ្វ្រិច ហើយឆ្លងកាត់ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យមកដល់ខេត្តបន្ទាយមានជ័យតែម្តង ។ លោកហ៊ុយ ទូច បានបន្តថាចំពោះមុខ មន្ត្រីពេទ្យបានឃាត់រថយន្តនិងអ្នកបើកទុកនៅការិយាល័យ ហើយរក្សាជ្រូកទុកមួយរយ:ពេលតាមវិធានការពេទ្យសត្វ ។ក្នុងនោះបានបូមឈាមជ្រូកយកធ្វើសំណាក់វិភាគបញ្ជូនទៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានផលិតកម្មនិងបសុព្យាបាលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទដើម្បីពិសោធន៍រកមេររោគចម្លងនានា រួមទាំងប៉េស្តជ្រូកអាហ្វ្រិចដែលបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ៕