ទៀនវស្សា និង ទេ​យ្យ​វត្ថ ត្រូវបាន​លោក​ឧកញ៉ា ផែ ហុកឈួន និង លោកជំទាវ​ឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ប្រគេន ដល់​ព្រះសង្ឃ​នៅ​វត្ត​ចំនួន​៩

0

ខេត្តកំពង់ចាម​ ​កាល​ត្រីមាស នៃ​ថ្ងៃ​ចូល​ព្រះវស្សា​នឹង​ចូល​មកដល់​ក្នុងពេល​រយៈពេល​២​ថ្ងៃ​ទៀត គឺ​ថ្ងៃ ១២​រោច ខែស្រាព​ណ៏ ត្រូវ​និង​ថ្ងៃទី ថ្ងៃទី​១២​ខែកក្កដា ដែល​តំរូវ​ឲ្យ​ព្រះសង្ឃ រៀន​ធម៌​ក្នុង​វេលា​៣​ខែ មិន​តំរូវ​ឲ្យ​ដើរ​បិណ្ឌបាត​តាម​ស្រុក​-​ភូមិ ទៀត​ទេ ព្រោះ​រដូវ​នេះ​ជា​រដូវវស្សា ដោយ​យល់ថា រដូវ​នេះ​Ing_Srun_2014-7-10[(002236)16-46-34]ជា​រដូវវស្សា មាន​ភ្លៀង​ធ្លក់​ច្រើន បង្ក​ភាពលំបាក​ចំពោះ​ភិក្ខុសង្ឃ និង សាមណេ ក្នុងការ​និមន្ត​ចេញ​បិណ្ឌ​បាត្រ នៅតាម​តំបន់​ផ្សេងៗ នា​ភូមិដ្ឋាន​ប្រជាពលរដ្ឋ ជា​រៀងរាល់ឆ្នាំ​ពុទ្ធ​បរិ​ស​ទ័​ជិត​ឆ្ងាយ​តែងតែ​គិតគូរ​បរិច្ចាក នាំយក​នូវ​បច្ច័យ​មួយចំនួន​យក​ប្រគេន​ព្រះសង្ឃ ជាក់ស្ដែង​ថ្ងៃនេះ លោក​Ing_Srun_2014-7-10[(000054)16-44-08]

ឧកញ៉ា ផែ ហុកឈួន និង​លោកជំទាវ​ឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ព្រមទាំង​ក្រុមការងារ ចូលរួមចំណែក​បុណ្យ​កុសល់​នាំយក​ទៀន​ព្រះវស្សា បច្ច័យ និង ទេយ្យទាន​វេរ ប្រគេន​ដល់ ព្រះសង្ឃ​នៅ​វត្ត​ចំនួន​៩ គឺ​វត្ត ផ្តៅ​ជុំ វត្ត​ខ្នារ វត្ត​ស្តើង​ជ័យ វត្ត​រវាង​លិច វត្ត​រវាង​កើត វត្ត​មេ​មាំ​ង វត្ត​ត្រពាំង​ព្រះ វត្ត​ឫស្សី​ជ្រោយ វត្ត​ស្វាយ​បាក់ ស្ថិតក្នុង​ស្រុក​ជើងព្រៃ និង ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៤ ដោយ​ក្នុង​១​វត្ត​Ing_Srun_2014-7-10[(001360)16-45-39]

ទទួលបាន ទៀនវស្សា ១​គូរ ត្រ័យ​ធំ​១​ត្រ័យ ត្រីខ​២០​កំប៉ុង ស្ករស​១០Kg តែ​2Kg នំ​2​ធុង ផ្លែឈើ​១​កន្ត្រក ប៊ីចេង​៥Kg កន្ទេលនីឡុង​១ ទឹកក្រូច​២​កេះ ទឹកបរិសុទ្ធ​៥​កេះ ទឹកត្រី ទឹកស៊ីអ៊ីវ​១​ឡូ ទឹកដោះគោ​១០​កំប៉ុង អំបិល​១០Kg ខ្ទឹមស​5Kg មី​យើង​1​កេះ​ធំ អង្ករ​៥០Kg ប្រង​ម៉ា​ស៊ូ​ត​៣០​លី​ត និង បច្ច័យ កសាង​វត្ត ក្នុង​មួយ​វត្ត​១០៨០០០០ រៀល ព្រះសង្ឃ​៩​អង្គ ក្នុង​១​អង្គ ១២​ម៉ឺន​រៀល កំលាំង​នគរបាល ៦​នាក់ ក្នុង​ម្នាក់ 3​ម៉ឺន​រៀល ។​ Ing_Srun_2014-7-10[(001455)16-45-50]

សូមបញ្ជាក់ថា បន្ទាប់ពី របប​ប៉ុលពត​ត្រូវបាន​ផ្តួលរំលំ​មក វិស័យ​ពុទ្ធចក្រ និង​អ​ណា​ចក្រ ត្រូវបាន​ស្តារឡើងវិញ ប្រជាជន​ខ្មែរ មានការ​អភិវឌ្ឍ​រីកចម្រើន រហូតដល់​សព្វថ្ងៃនេះ ។ ​យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បើក​សិទ្ធិសេរីភាព​ដល់​ពលរ​ដ្ឋ​គ្រប់រូប​អាច​គោរព​សាសនា​ណាមួយ​តាម​ដែល​ខ្លួន​ស្រលាញ់ និង មាន​ជំនឿ សំខាន់​គឺ​សាង​អំពើ​ល្អ ៕ ​