ប្រជាជន និងអាជ្ញាធរខេត្តកែប ដាំកូនឈើ សាទរថ្ងៃបុណ្យរុក្ខទិវា ៩ កក្កដា ២០១៤

0

ខេត្តកែបៈបុណ្យរុក្ខទិវា ៩ កក្កដា ២០១៤ ត្រូវបានប្រារព្វធ្វើឡើង នៅតាមផ្លូវថ្មីលេខ១៣៣A ប្របមាត់សមុទ្រ ស្ថិតនៅភូមិ អំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប នាព្រឹកថ្ងៃទី១០ កក្កដា ២០១៤នេះ ក្រោមអធិបតីភាពឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្ត។

          តាមរបាយការណ៍របស់លោក កង គឹមលី នាយខណ្ឌរដ្ឋបាលព្រៃឈើ កំពត កែប បានអោយដឹងថាៈ សម្រាប់ឆ្នាំ២០១៤នេះ ខណ្ឌរដ្ឋបាលព្រៃឈើកំពត-កែប សហការជាមួយអាជ្ញាធរ និងបានការឯកភាពពីឯឧត្តម អភិបាលខេត្តកែប បានជ្រើសរើស កំនត់យកទីតាំងសម្រាប់ប្រារព្វពិធីបុណ្យរុក្ខទិវា ដាំនៅសងខាងផ្លូវ១៣៣A ប្របមាត់សមុទ្រប្រវែង២គីឡូម៉ែត្រ ស្ថិតនៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ មានប្រភេទកូនឈើកាបាង៣០០ ដើម។

            មានប្រសាសន៍ក្នុងអង្គពិធី ឯកឧត្តម កែន សត្ថា អភិបាលខេត្តបានគូសបញ្ជាក់ថា បុណ្យរុក្ខទិវាដែលយើងទាំងអស់​គ្នា​កំពុង​ប្រារព្វ​ឡើង​នៅទីនេះ ពេលនេះ មានអត្ថន័យជានយោបាយ និងសារៈសំខានដ៏ជ្រាលជ្រៅបំផុត សម្រាប់ បំផុសស្មារតីស្រឡាញ់ រក្សា ព្រៃឈើ ព្រម​ទាំង​ក្រើនរំលឹកប្រជាពលរដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសប្រជាពលរដ្ឋ ក្នុងខេត្តកែបទាំងមូលអោយជួយជ្រំជ្រែងចូលរួមយ៉ាងសកម្ម ក្នុង​ការដាំដើមឈើដើម្បីជាសុភមង្គល និងសេចក្តីចំរុង​ចំរើនរុងរឿងនៃប្រទេសជាតិ និងខេត្តកែបរបស់យើង ។

             ឯកឧត្តមបានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ប្រជា ពលរដ្ឋយកចិត្តទុកដាក់​ថែរក្សាការពារកូនឈើពង្រឹង​ការគ្រប់គ្រង​សហគមន៍​ព្រៃឈើ និងពង្រឹងលើការងារបង្ក្រាបលើ បទល្មើសព្រៃឈើ និងសត្វព្រៃ ទបស្កាត់ការកាប់រាន ឈូសឆាយដីព្រៃភ្នំ និងព្រៃកោង​កាង៕

ßPèßP¦ßƒåßPèßP+ßPÿßPü߃ÆßP£ßƒà ßPô߃àßPò߃ÆßP¢ßP+ßP£ßPûßPä߃ÆßPÜßP+ßPÇßPÉ߃ÆßPÿßP+ßPò߃ÆßPƒßP¦ßPÜßPÇ߃ÆßPÅßP¦ßPÿ8[21-21-37] ßPûßP+ßPÆßP+ßPèßP¦ßƒåßPèßP+ßPÿßPêßP+ßP¢ßP+ßPü߃ÆßPôßPäßPö߃ÆßPÜßPíßP¦ßPÖßPù߃ÆßPô߃åßPû߃äßPô9[21-23-17] ßPûßP+ßPÆßP+ßPèßP¦ßƒåßPèßP+ßPÿßPêßP+ßP¢ßP+ßPü߃ÆßPôßPäßPö߃ÆßPÜßPíßP¦ßPÖßPù߃ÆßPô߃åßPû߃äßPô9[21-23-28] ដាំដើមខ្វៅ នៅផ្លូវពង ្រីកថ្មីផ្សារក្តាម7[21-24-27]