អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ក្រើនរម្លឹកដល់ក្រុមគ្រូពេទ្យ នៅខេត្តស្ទឹង ត្រែង សូមកុំគិតតែផលប្រយោជន៍ ត្រូវគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋ មិនថាតែនៅ សេវារដ្ឋ ឬសេវាឯកជននោះឡើយ !!

0

ខេត្តស្ទឹងត្រែង:ព្រឹកថ្ងៃទី១៦កញ្ញានេះ នៅមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានរៀបចំសិក្ខាសាលាមួយ ស្តីពីការបណ្តុះបណ្តាល និងការគ្រប់គ្រងគ្លីនិកថែទាំ និងព្យាបាលជម្ងឺគ្រុនឈាម ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ពីសំណាក់ឯកឧត្តម យីត ស៊ុនណារ៉ា អនុ

រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានអនុគណ:កម្មការប្រយុទ្ធ និងជម្ងឺគ្រុនឈាម ! ដោយមានការចូលរួមពីមន្រ្តីសុខាភិបាលចំនួន១៥០នាក់ មកពីបណ្តារមន្ទីរមួយចំនួនក្នុងភាគឥសាន្តប្រទេស
ដែលមានដូចជា:ខេត្តមណ្ឌលគីរី.ខេត្តរតន
គីរី.ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ។

មានប្រសាសន៍នៅក្នុងអង្គសិក្ខាសាលានោះ ឯកឧត្តម យីត ស៊ុនណារ៉ា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រ
ធានអនុគណ:កម្មការប្រយុទ្ធនិងជម្ងឺគ្រុន
ឈាម បានលើកឡើងថា:ចំពោះជម្ងឺគ្រុន
ឈាម ទោះស្ថិតនៅក្នុងដំណាក់កាលណា
ក៏ដោយ មន្ទីរសុខាភិបាល ត្រូវតែពិនិត្យ និងតាមដានឲ្យបានដិតដល់ ទាំងសេវារដ្ឋ និងសេវាឯកជន ។ ក្នុងនោះឯកឧត្តម អនុ
រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជម្រុញឲ្យក្រុមគ្រូពេទ្យទាំងអស់ ដែលនៅតាមមណ្ឌលសុខភាព ក៏ដូចជានៅតាមគ្លីនិ កឯកជន ត្រូវសិក្សាបន្ថែមលើផ្នែកព្យាបា
ល និងថែទាំ ដើម្បីទៅបម្រើសេវាសុខាភិ
បាល ជួយប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព ហើយត្រូវគិតពីការជួយសង្រ្គោះជីវិតប្រជា
ពលរដ្ឋជាធំ កុំមើលឃើញតែប្រយោជន៍ ជាងសុខទុក្ខរបស់ប្រជាពលរដ្ឋ ។
លោកវេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីរ សុខាភិបាល ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា:កិច្ចការថែទាំ និងព្យាបាលជម្ងឺ គឺខាងមន្ទីរមានផែនការតាមដានជាប្រចាំនៅតាម មណ្ឌលសុខភាព និងតម្រូវឲ្យមានរបាយ
ការណ៍សកម្មភាពការងារជាប្រចាំរៀងរាល់
សប្តាហ៍ និងប្រចាំខែដើម្បីបង្កើនការទទួល
ខុសត្រូវ និងតាមដានជម្ងឺឆ្លង ។ ចំណែកឯគ្លីនិកឯកជនវិញ ក៏តម្រូវឲ្យមានច្បាប់ និងមានវិជ្ជាជីវ:ច្បាស់លាស់ត្រឹមត្រូវក្នុងការពិ និត្យនិងព្យាបាលជម្ងឺផងដែរ ។ លោកថា:
បច្ចុប្បន្ននេះ ក្រុមគណ:កម្មការគ្រូពេទ្យខេត្ត បានចុះទៅពិនិត្យនៅតាមមណ្ឌល
សុខភាព និងសេវាឯកជន ដោយក្នុង១ខែ ចំនួនពីរលើក ដើម្បីពង្រឹងសេវាសុខាភិបា
ល ទាំងសមត្ថភាព និងផ្នែកច្បាប់ ហើយត្រូវឲ្យមានសេវាថែទាំ ឬបន្ទប់ព្យាបាលឲ្យ
បានត្រឹមត្រូវ នឹងតម្រូវឲ្យមានការចុះបញ្ជីរបានគ្រប់ៗគ្នា ។

គួររម្លឹកថា:ស្ថានភាពជម្ងឺគ្រុនឈាម នៅខេ
ត្តស្ទឹងត្រែង បានកើនឡើងគួរឲ្យមានការកត់សម្គាល់ ដោយសារការបម្រែបម្រួលអា
កាសធាតុ ហើយមានភ្លៀងធ្លាក់ញឹកញាប់មកលើប្រទេសកម្ពុជា ជាពិសេសខេត្តស្ទឹង
ត្រែង បណ្តាលឲ្យវត្តមានមូសខ្លាកើតឡើងនៅតាមមូលដ្ឋាន ផ្ទះសម្បែង ក៏ដូចជានៅតាមទីសាធារណ: ធ្វើឲ្យជម្ងឺគ្រុនឈាមរីករាលដាលក្នុងខេត្ត ។ ហើយបន្ទាប់ពីមាន
ការជម្រុញបន្ថែមពីសំណាក់ឯកឧត្តមសា
ស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុ
ខាភិបាលនោះ មន្ទីរសុខាភិបាលខេត្តស្ទឹង
ត្រែង បានរៀបចំផ្សព្វផ្សាយស្តីពីវិធានការទប់ស្កាត់ និងបង្ការការរីករាលដាលជម្ងឺគ្រុនឈាមនៅតាមមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីបញ្ជៀសនូវជម្ងឺគ្រុន
ឈាមនេះ ៕