ព្រះរាជអាជ្ញាខេត្តកំពង់ធំ ប្រកាសរកសាច់ញាតិសពដែលជួបគ្រោះថ្នាក់ចរចរណ៍ដើម្បីយកសពទៅធ្វើបុណ្យ

0

កំពង់ធំ÷ បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដដោយខ្លួនឯងបណ្តាលអោយស្លាប់មនុស្សស្រីចំនួន៥នាក់បានស្លាប់! លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បាន ណែនាំអោយមន្រ្ដីមានសមត្ថកិច្ចធ្វើការស្រាវជ្រាវរកសាច់ញាតិសពដើម្បីអោយមកយកសពធ្វើបុណ្យ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០៤និង២០នាទីទាបភ្លឺថ្ងៃទី០២ខែ តុលា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវវាងក្រុង! ក្នុងភូមិព្រៃតាហ៊ូនិងសេរីវង្សN6(ផ្លូវអាស៊ានវាងក្រុង) សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
សមត្ថកិច្ចបានអោយដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តម៉ាកកាមរីបាឡែន ពណ៏ស លេខ 2 AS 6715ភ្នំពេញ បើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន មកដល់ចំណុចផ្លូវកោងរថយន្តបានវេចង្កូចមកធ្វេងដៃធ្លាក់ថ្នល់ក្រឡាប់ផ្ងារជើង ធ្វើអោយមនុស្សស្រីទាំងអស់ដែលជិះក្នុងរថយន្ដមានគ្នាចំនួន០៥នាក់បានស្លាប់ទាំងអស់។
ជនរងគ្រោះទី១/អ្នកបើកបររថយន្តភេទ ស្រី ឈ្មោះ ឌុក វល្ល័ក្ខ ជាមន្រ្ដីនគរបាលនៅនាយកដ្ឋានក្រសួងមហាផ្ទៃ។ទី២/អ្នករួមដំណើរឈ្មោះអួន ចាន់ធារី ភេទស្រីអាយុ34ឆ្នាំរស់នៅភូមិទី4ឃុំស្វាយលួងស្រុកកណ្តៀងខេត្តពោសាត់(ស្លាប់)។ទី៣/អ្នករួមដំណើរឈ្មោះ ឡាច ស្រីម៉ុមភេទស្រីអាយុ26ឆ្នាំរស់នៅភូមិជំរៅឃុំពារាមស្រុកបាទីខេត្តតាកែវ(ស្លាប់)។ទី៤/អ្នករួមដំណើរឈ្មោះ ដុក ចាន់វលក្ខ័ណ៌ភេទស្រីអាយុ26ឆ្នាំរស់បឹងកេងកងទី3ខណ្ណ័ចំការមនរាជធានីភ្នំពេញ(ស្លាប់)។ទី៥/អ្នករួមដំណើរមិនស្គាល់អត្តសញ្ញាណ(ស្លាប់)។
សមត្ថកិច្ចបានអោយដឹងថាមូលហេតុបឋមអ្នកបើកបររថយន្តបើកបរក្នុងល្បឿ នលឿននៅចំនុចផ្លួវកោងខ្វះការប្រុងប្រយ័ត្ន។
លោកអធិការក្រុងស្ទឹងសែន លោក ញែម ឈុនលី បានអោយដឹងនៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះថា សាកសពទាំង០៥នាក់យើង រកឃើញអត្តសញ្ញាណអ្នកបើកបរបានម្នាក់ហើយ គាត់ឈ្មោះ ឌុក វល្ល័ក្ខ ភេទស្រី ជាមន្រ្ដីនគរបាលនៅនាយកដ្ឋានក្រសួងមហាផ្ទៃ នៅឯភ្នំពេញ !បច្ចុប្បន្ន សពបានដំកល់ទុកនៅមន្ទីរពេទ្យខេត្តដើម្បីស្រាវជ្រាវរកសាច់ញាតិបន្ដទៀត៕ ប៊ុនរិទ្ធី ព័ត៏មានបឋម