ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​បន្ទាប់ពី​បោក​គ្រាប់បែក​រួច​រត់គេចខ្លួន​២​ឆ្នាំ​កន្លង​ម​ក

0

​ឧ​ត្ត​រ​មាន​ជ័​យៈ​ ​ជនសង្ស័យ​ម្នាក់​ឈ្មោះ ពិន រ៉ានី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ទំនប់​អភិវឌ្ឃន៍ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវបាន​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ​២០១៤ ក្នុងករណី​ប្រើ​អំពើ​ហឹ​ង្សា​ដោយ​ចេតនា គប់​គ្រាប់បែក​បណ្តាលអោយ​

ជនរងគ្រោះ​ម្នាក់​បាត់បង់​ជីវិត​ស្ថិតក្នុង​ភូមិ​ឃុំ​ខាងលើ កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១២ ហើយ​បាន​រត់គេចខ្លួន​បាត់ស្រមោល ។​ ​ដោយមាន​ការចង្អុលបង្ហាញ​ពី​ឯកឧត្តម ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ទើប​លោក ប៊ី ប៉េង​ង​ន់ អធិការនគរបាល​ស្រុក​ត្រពាំង​ប្រាសាទ ដឹកនាំ​កម្លាំង​ចុះ​ប្រតិ​ប​ត្ត​ការណ៍​ចាប់ខ្លួន​ជនបង្ករ​ឈ្មោះ ពិន រ៉ានី និង​ធ្វើ​កំណត់ហេតុ​បញ្ជូនទៅ​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​ចាត់​វិធានការណ៍​តាម​និតិ​វិធី​ច្បាប់ ។ vlcsnap-2014-07-12-10h15m26s5

បើតាម​កម្លាំង​នគរបាល​ដែល​បាន​ចុះបង្ក្រាប​ដល់​កន្លែង​ហេតុការណ៍​បានអោយដឹងថា កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រ​ពាំ​ឈង​ប្រាសាទ បាន​សហ​ការណ៍​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ​ទំនប់​អភិវឌ្ឍន៍​ចុះ​តាម​ចាប់ខ្លួន​តាំងពីព្រឹក​មក​ម្លេះ ដោយ​ជនបង្ករ​ខាងលើ​បាន​តដៃ​ជាមួយ​ក្រុម​កម្លាំង​សមត្ថកិច្ច និង​បាន​រើបំរះ​រួច​រត់គេចខ្លួន​ចូល​សម្ងំ​ក្នុងព្រៃ​បាត់ស្រមោល ។ IMG_0119

ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​កម្លាំង​សមត្ថកិច្ច​នគរបាល​និង​កម្លាំង​ប្រជា​ការពារ​ភូមិ​ធ្វើការ​ឡោមព័ទ្ធ​រុករក​រហូតដល់​រសៀល​ថ្ងៃ​ដដែល​ទើប​ចាប់​ជនបង្ករ​ខាងលើ​បាន​និង​នាំខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ ។ ​គួ​បញ្ជាក់​ផងដែរ ដោយ​តាម​សម្តី​ប្រជាពលរដ្ឋ​ដែល​ស្គាល់​ប្រវត្តិ​ជនបង្ករ​ឈ្មោះ ពិន រ៉ានី នេះ​គឺ​គេ​ធ្លាប់បាន​បង្ករ​អំពើ​ហឹ​ង្សា​រ​ដោយ​ចេតនា​ទៅលើ​ប្រជាពលរដ្ឋ​ជាច្រើនលើក​រួចមកហើយ ។ រហូតដល់​ឃើញ​ជនបង្ករ​នេះ​ត្រឡប់មកផ្ទះ​វិញ ក៍បាន​រាយការណ៍​ជូន​សម​ត្ថិ​កិច្ច​តែម្តង ហើយ​ពេលនេះ​បានឃើញ​ជននេះ​ត្រូវ​ចាប់ខ្លួន ពួកគាត់​សប្បាយចិត្ត​ខ្លាំងណាស់ ៕ ​vlcsnap-2014-07-12-10h20m35s242